ក្រុមហ៊ុន Nippon Steel សង្ឃឹមថានឹងបញ្ចប់ការទិញក្រុមហ៊ុនដែកថែបអាមេរិកនៅត្រឹមចុងឆ្នាំនេះ
តូក្យូ៖ នាយកប្រតិបត្តិមួយរូបបានឲ្យដឹងថា ក្រុមហ៊ុន Nippon Steel Corp. សង្ឃឹមថានឹងបញ្ចប់ការទិញយកក្រុមហ៊ុន United States Steel Corp ដែលគ្រោងទុកនៅចុងឆ្នាំនេះ មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រឡប់ទៅកាន់សេតវិមានវិញ ។ លោក Takahiro Mori អនុប្រធានប្រតិបត្តិ និងជាអនុប្រធានប្រតិបត្តិក្រុមហ៊ុន Nippon Steel បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ឥឡូវនេះយើងស្ថិតក្នុងទីតាំងមួយ ដើម្បីធ្វើកិច្ចពិភាក្សាវាស់វែង” ។ លោកបានបន្ថែមថា “បើមិនមានកំហុសណាមួយទេនោះ យើងអាចបិទកិច្ចព្រមព្រៀងនេះក្នុងឆ្នាំនេះ” មុនពេលការសម្ពោធចូលកាន់តំណែងនៅខែមករារបស់លោក ត្រាំ ។ ទាំងលោក ត្រាំ ដែលទទួលបានជ័យជម្នះក្នុងអាណត្តិទីពីរមិនជាប់គ្នាជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធកន្លងទៅនេះ និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលផុតអាណត្តិបានឲ្យដឹងថា ពួកគេនឹងរារាំងការកាន់កាប់ក្រុមហ៊ុនអាមេរិកដ៏ល្បីល្បាញដោយក្រុមហ៊ុនផលិតដែកដ៏ធំរបស់ប្រទេសជប៉ុន។ គណៈកម្មាធិការវិនិយោគបរទេសរបស់សហរដ្ឋអាមេរិកកំពុងពិនិត្យមើលការទិញយកនេះរហូតដល់ចុងខែធ្នូ។ លោក Mori បានបន្ដថាដំណើរការពិនិត្យឡើងវិញកំពុងដំណើរការយ៉ាងរលូន។
តូក្យូ៖ នាយកប្រតិបត្តិមួយរូបបានឲ្យដឹងថា ក្រុមហ៊ុន Nippon Steel Corp. សង្ឃឹមថានឹងបញ្ចប់ការទិញយកក្រុមហ៊ុន United States Steel Corp ដែលគ្រោងទុកនៅចុងឆ្នាំនេះ មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រឡប់ទៅកាន់សេតវិមានវិញ ។
លោក Takahiro Mori អនុប្រធានប្រតិបត្តិ និងជាអនុប្រធានប្រតិបត្តិក្រុមហ៊ុន Nippon Steel បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ឥឡូវនេះយើងស្ថិតក្នុងទីតាំងមួយ ដើម្បីធ្វើកិច្ចពិភាក្សាវាស់វែង” ។ លោកបានបន្ថែមថា “បើមិនមានកំហុសណាមួយទេនោះ យើងអាចបិទកិច្ចព្រមព្រៀងនេះក្នុងឆ្នាំនេះ” មុនពេលការសម្ពោធចូលកាន់តំណែងនៅខែមករារបស់លោក ត្រាំ ។
ទាំងលោក ត្រាំ ដែលទទួលបានជ័យជម្នះក្នុងអាណត្តិទីពីរមិនជាប់គ្នាជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធកន្លងទៅនេះ និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលផុតអាណត្តិបានឲ្យដឹងថា ពួកគេនឹងរារាំងការកាន់កាប់ក្រុមហ៊ុនអាមេរិកដ៏ល្បីល្បាញដោយក្រុមហ៊ុនផលិតដែកដ៏ធំរបស់ប្រទេសជប៉ុន។
គណៈកម្មាធិការវិនិយោគបរទេសរបស់សហរដ្ឋអាមេរិកកំពុងពិនិត្យមើលការទិញយកនេះរហូតដល់ចុងខែធ្នូ។ លោក Mori បានបន្ដថាដំណើរការពិនិត្យឡើងវិញកំពុងដំណើរការយ៉ាងរលូន។
ប៉ុន្តែទោះបីជារដ្ឋបាលលោក បៃដិន បានយល់ព្រមលើការកាន់កាប់ក៏ដោយ ក៏លទ្ធភាពនៅតែមានរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ត្រាំ ក្នុងការលុបវាចោលវិញដែរ៕
ប្រែសម្រួល ឈូក បូរ៉ា