ក្រសួងការងារ ធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ

ក្រសួងការងារ ធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ... The post ក្រសួងការងារ ធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ appeared first on Kampuchea Thmey Daily.

ក្រសួងការងារ ធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានធ្វើ​ទំនើបកម្ម​ស្ថាប័ន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានលើកឡើង​កាលពីពេល​ថ្មីៗ នេះ​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ​នៃ​ការផ្តល់​សេវាសាធារណៈ ​ក្រសួង​ បាន​បន្ត​លើកកម្ពស់​វិធានការ​គ្រប់គ្រង​មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន ពិនិត្យ​ និង​វិភាគ​មុខងារ រចនាសម្ព័ន្ធ​ឡើងវិញ ស្របតាម​វិធានការ​គន្លឹះ​ក្នុងការ​ជំរុញ​កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល​កម្ពុជា។

ក្នុង​នោះ​បាន​បែងចែក​វេន​បំពេញការងារ និង​ពង្រឹង​របៀបរបប​ការងារ ដើម្បី​បង្កើន និង​ធានា​ប្រសិទ្ធភាព​ការងារ ដោយ​វេន​ទី ១ គឺ ចាប់ពី​ម៉ោង ៧:០០ នាទី​ព្រឹក ដល់​ម៉ោង ១១:៣០ នាទី​ព្រឹក​ , ពេល​រសៀល​ចាប់ពី​ម៉ោង ១២:៣០ នាទី​រសៀល ដល់ ម៉ោង ១៦:០០ នាទី​រសៀល​ , វេន​ទី ២ គឺ ចាប់ពី​ម៉ោង ​៨:៣០​ នាទី​ព្រឹក ដល់​ម៉ោង ១២:០០ ​នាទី​ព្រឹក ​, ពេល​រសៀល​ចាប់ពី​ម៉ោង ១៣:០០​ នាទី​រសៀល ដល់​ម៉ោង ១៧:៣០ ​នាទី​រសៀល ​, វេន​យប់​ចាប់ពី​ម៉ោង ១៨:០០ ​នាទី​ល្ងាច ដល់​ម៉ោង ១:០០ ​នាទី​រំលង​អធ្រាត្រ ដែល​មាន​បែងចែក​ឱ្យ​វេន​ធ្វើការ​ពី ថ្ងៃ​ចន្ទ រហូតដល់​ថ្ងៃ​សុក្រ និង ពីថ្ងៃ​ពុធ រហូតដល់​ថ្ងៃអាទិត្យ។

លោក​រដ្ឋមន្ត្រី បាន​បន្តថា ជាមួយគ្នានេះដែរ ក្រសួង​បានធ្វើ​ឌីជីថល​នីយកម្ម​ការគ្រប់គ្រង​វត្តមាន​តាមរយៈ​ការ​ស្គែ​ន​មុខ ផ្អែក​តាម​បំណែង​ចែក​វេន​ការងារ និង​ដាក់​ឱ្យ​អនុវត្ត​នៅ​ទីស្តីការក្រសួង គ្រឹះស្ថាន អ​.​ប​.​វ​. សាធារណៈ ​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រាជធានី ខេត្ត ​និង​បាន​ជំរុញ​បរិវត្ត​កម្ម​ឌីជីថល ដើម្បី​ធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​ការ​ផ្តល់​សេវា​សាធារណៈ និង​សេវា​គាំទ្រ​ទូទៅ​តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​ថ្នាល​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ​នៃ​ការផ្តល់សេវា​សាធារណៈ​របស់​ក្រសួង និង​បាន​ដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវា​សាធារណៈ​ចល័ត និង​បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ការ​បញ្ជូន​សារ​ខ្លី​ពាក់ព័ន្ធ (១) កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ​, (២) បេឡា​ជាតិ​សន្តិសុខ​សង្គម ​, (៣) ឱកាស​ការងារ ​, (៤) ការហាមឃាត់​ការប្រើប្រាស់​ពលកម្ម​កុមារ ​, និង (៥) ទេសន្តរប្រវេសន៍​ការងារ​ទៅ​លេខ​ទូរស័ព្ទ (Push Message)៕

អត្ថបទ ៖ សំអឿន

The post ក្រសួងការងារ ធ្វើទំនើបកម្មស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ appeared first on Kampuchea Thmey Daily.