ការសិក្សា៖ មនុស្សរាប់លាននាក់នៅអឺរ៉ុបនឹងស្លាប់ដោយសារកម្ដៅ ខណៈដែលពិភពលោកឡើងកម្តៅ
ការសិក្សាថ្មីមួយបានរកឃើញថា សីតុណ្ហភាពខ្លាំងដែលភាគច្រើនជាកម្ដៅ ត្រូវបានព្យាករណ៍ថានឹងសម្លាប់មនុស្សរហូតដល់ ២.៣ លាននាក់នៅអឺរ៉ុបនៅដំណាច់... The post ការសិក្សា៖ មនុស្សរាប់លាននាក់នៅអឺរ៉ុបនឹងស្លាប់ដោយសារកម្ដៅ ខណៈដែលពិភពលោកឡើងកម្តៅ appeared first on Kampuchea Thmey Daily.
ការសិក្សាថ្មីមួយបានរកឃើញថា ព្រឹត្តិការណ៍សីតុណ្ហភាព ដែលភាគច្រើនជាកម្ដៅ ត្រូវបានព្យាករណ៍ថា នឹងសម្លាប់មនុស្សរហូតដល់ ២.៣លាននាក់នៅអឺរ៉ុបនៅដំណាច់សតវត្សន៍នេះ លុះត្រាតែប្រទេសនានាកាត់បន្ថយការបំពុលកាបូន និងសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុក្តៅ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ខែមករានេះ។
បើទោះបី បច្ចុប្បន្ននេះ សីតុណ្ហភាពត្រជាក់សម្លាប់មនុស្សនៅអឺរ៉ុបច្រើនជាងកម្ដៅ ប៉ុន្តែក្រុមមួយមកពីសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍បានសិក្សា ហើយពិនិត្យមើលអត្រាស្លាប់នៅក្នុងទីក្រុងចំនួន៨៥៤។ ពួកគេបានរកឃើញថាការស្លាប់ដោយត្រជាក់ថយចុះបន្តិចម្តងៗ ប៉ុន្តែការស្លាប់ដោយកម្ដៅកើនឡើងយ៉ាងឆាប់រហ័ស។
ការសិក្សានៅក្នុងទស្សនាវដ្តី Nature Medicine បានរកឃើញថា ជាមួយនឹងការថយចុះតិចតួចនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនតិចតួចដូចជាការប្រើម៉ាស៊ីនត្រជាក់ ប្រទេស អ៊ីតាលី ភាគខាងត្បូងអេស្ប៉ាញ និងក្រិកអាចមានការកើនឡើងយ៉ាងខ្លាំងនៃអត្រាមនុស្សស្លាប់ដោយសារកម្ដៅ ពីការប្រែប្រួលអាកាសធាតុ។ ផ្ទុយទៅវិញ ភាគច្រើននៃចក្រភពអង់គ្លេសនឹងឃើញការស្លាប់ទាក់ទងនឹងសីតុណ្ហភាពតិចជាងមុន។
ជាមួយគ្នានេះយោងតាមអ្នកនិពន្ធដឹកនាំការសិក្សាលោក Pierre Masselot អ្នកជំនាញផ្នែកជំងឺរាតត្បាតបរិស្ថានបាននិយាយថាសូម្បីតែនៅក្នុងសេណារីយ៉ូសុទិដ្ឋិនិយមបំផុតទាក់ទងនឹងការបំភាយកាបូនឌីអុកស៊ីតពីធ្យូងថ្ម ប្រេង និងឧស្ម័នបានកាត់បន្ថយយ៉ាងខ្លាំង ប៉ុន្តែនៅតែមានមនុស្សស្លាប់ច្រើននៅពេលដែលពិភពលោកឡើងកម្ដៅ ។
លោក Masselot បាននិយាយថា៖« ការធ្លាក់ចុះនៃការស្លាប់ដោយត្រជាក់នៅភាគខាងជើង ខណៈសមុទ្រមេឌីទែរ៉ាណេគឺជាចំណុចក្តៅបំផុត។ វាគឺជាតំបន់ដែលមានកម្ដៅលឿនជាងតំបន់ផ្សេងទៀតនៃពិភពលោក។ ទីក្រុងធំៗ ដែលមានមនុស្សច្រើននៅជិតសមុទ្រមេឌីទែរ៉ាណេនឹងឃើញមានមនុស្សស្លាប់ច្រើនពេញមួយសតវត្សរ៍»។
ក្នុងករណីដ៏អាក្រក់បំផុតដែលពួកគេសិក្សាគឺនៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញអាចមើលឃើញជិតមួយភាគបួនលាននាក់នៃការស្លាប់ដែលទាក់ទងនឹងសីតុណ្ហភាពបន្ថែមទៀត ខណៈពេលដែលទីក្រុងរ៉ូម ប្រទេសក្រិក និង Naples ប្រទេសអ៊ីតាលីមានការស្លាប់ជិត ១៥០០០០០ នាក់។
ការសិក្សានេះក៏បានព្យាករណ៍ថា អត្រាមរណភាពទាក់ទងនឹងសីតុណ្ហភាពរបស់ប្រទេសម៉ាល់តានឹងកើនឡើងចំនួន ២៦៩នាក់ ក្នងចំណោមមនុស្ស ១០០០០០នាក់នៅចុងសតវត្សន៍។ ផ្ទុយទៅវិញ អៀរឡង់នឹងធ្លាក់ចុះបន្តិច គឺ ១៥ ក្នុងចំណោមប្រជាជន ១០០០០០ នាក់។
ចំពោះនៅក្នុងករណីដែលមានការបំពុលកាបូនកាន់តែអាក្រក់ជាងនិន្នាការបច្ចុប្បន្នបន្តិច និងមិនមានការសម្របខ្លួនបន្ថែមទៅនឹងកម្ដៅ ក្រុមសសិក្សារបស់លោក Masselot បានរកឃើញថាមានការស្លាប់ដោយសារកម្ដៅនឹងលើសពី ៥.៨ លាននាក់ គ្រាន់តែមកពីការប្រែប្រួលអាកាសធាតុ និងជិត ៣.៥ លាននាក់ស្លាប់ដោយសារជំងឺផ្តាសាយ។
គួរបញ្ជាក់ថារលកកម្ដៅខ្លាំងបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅអឺរ៉ុប ហើយនៅក្នុងឆ្នាំ ២០០៣ តែមួយ គឺមានមនុស្សស្លាប់ក្នុងចំនួនដ៏ច្រើនបំផុតប្រហែល ៧០០០០ នាក់៕
អត្ថបទ៖ ប៊ុន សុភាព
The post ការសិក្សា៖ មនុស្សរាប់លាននាក់នៅអឺរ៉ុបនឹងស្លាប់ដោយសារកម្ដៅ ខណៈដែលពិភពលោកឡើងកម្តៅ appeared first on Kampuchea Thmey Daily.