YouTuber កាយសម្បទាកូរ៉េម្នាក់ ស្លាប់ក្នុងអាយុ ៣៤ ឆ្នាំ ដោយសារហេតុផលសុខភាព

Park Seung-hyun ដែលជា YouTuber កាយសម្បទាដ៏ពេញនិយមដែលមានអ្នកជាវ ៨៣០,០០០​ដែលទទួលបានការ... The post YouTuber កាយសម្បទាកូរ៉េម្នាក់ ស្លាប់ក្នុងអាយុ ៣៤ ឆ្នាំ ដោយសារហេតុផលសុខភាព appeared first on Kampuchea Thmey Daily.

YouTuber កាយសម្បទាកូរ៉េម្នាក់ ស្លាប់ក្នុងអាយុ ៣៤ ឆ្នាំ ដោយសារហេតុផលសុខភាព

Park Seung-hyun ដែលជា YouTuber កាយសម្បទាដ៏ពេញនិយមដែលមានអ្នកជាវ ៨៣០,០០០ដែលទទួលបានការទទួលស្គាល់ចំពោះការលាតត្រដាងការប្រើប្រាស់សារធាតុស្តេរ៉ូអ៊ីតនៅក្នុងឧស្សាហកម្មហាត់ប្រាណ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យក្នុងអាយុ ៣៤ ឆ្នាំ។

បងប្រុសរបស់ Park Seung-hyun បានលាតត្រដាងព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅម៉ោង ៣:៥១រសៀល នាថ្ងៃទី ០៥ ខែមករា ថា «ប្អូនប្រុសរបស់ខ្ញុំ Seung-hyun បានទទួលមរណភាពដោយសារហេតុផលសុខភាព ក្រុមគ្រួសារ​របស់ពួក​យើង​មាន​ការ​ខូច​ចិត្ត​យ៉ាង​ខ្លាំង ដូច្នេះ​យើង​នឹង​មិន​ទទួល​ភ្ញៀវ​នៅ​ឯ​សាល​រំលឹក​ទេ។ សូម​អធិស្ឋាន​ឲ្យ​គាត់​បាន​សម្រាក​ដោយ​សន្តិភាព​ក្នុង​ចិត្ត​របស់​អ្នក»។

រូបថតនៃរូបភាពអនុស្សាវរីយ៍របស់ Park ត្រូវបានចែករំលែកនៅក្នុងការបង្ហោះ ទោះបីជាមិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ឲ្យក៏ដោយ។

Park Seung-hyun​ ជាអតីតអ្នកលេងកាយវប្បកម្ម នៅតែសកម្មនៅលើប៉ុស្តិ៍ YouTube របស់គាត់ជាមួយនឹងវីដេអូកាយសម្បទាចុងក្រោយ ត់ដែលបានបង្ហោះត្រឹមតែប្រាំមួយថ្ងៃ មុនពេលគាត់ស្លាប់ដោយទទួលបានអ្នកមើល ៧៦០,០០០។​ លោកបានក្លាយជាមនុស្សលេចធ្លោនៅឆ្នាំ ២០១៩ នៅពេលដែលខ្លួនបានសារភាពជាសាធារណៈចំពោះការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតខុស និងបានលាតត្រដាងការរំលោភបំពានយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មហាត់ប្រាណ និងកាយសម្បទា។ តាមរយៈការលាតត្រដាង គាត់បានបង្កើតចលនាមួយក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងកីឡា។

មិនតែប៉ុណ្ណោះ គាត់បានរាយការណ៍ដោយស្ម័គ្រចិត្ដពីការបំពានច្បាប់ឱសថរបស់គាត់ទៅអាជ្ញាធរ ក្រោយមកគាត់បង្ហាញថាខ្លួនបានទទួលការចោទប្រកាន់ដែលផ្អាកនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ។ ជាពិសេស នាពេលថ្មីៗនេះលោកក៏បានសារភាពថា កំពុងតែតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្តដែលគាត់បានពិភាក្សាដោយបើកចំហជាមួយអ្នកដើរតាមរបស់គាត់។

ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​បី​ខែ​មុន​ពេល​​ទទួល​មរណភាព គាត់​បាន​និយាយ​ថា «ខ្ញុំ​បាន​ប្រយុទ្ធ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ទទួល​បាន​ការ​ព្យាបាល​វិកលចរិត។ ការលំបាកផ្នែកហិរញ្ញវត្ថុបានកើតឡើង ដោយសារខ្ញុំមិនអាចបន្តសកម្មភាព YouTube របស់ខ្ញុំបាន។ ខ្ញុំ​មាន​អារម្មណ៍​ឯកោ ទោះ​បី​ជា​ខ្ញុំ​មិន​គួរ។ ខ្ញុំ​នឹង​រក​ផ្លូវ​ត្រឡប់​ទៅ​ខ្លួន​ឯង​វិញ​នៅ​ថ្ងៃ​ណា​មួយ»៕

រូបភាព៖YouTube channel

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកដឹកនាំរឿង «Squid Game» ប្រាប់ហេតុផលជ្រើសតួពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទមកសម្ដែង

The post YouTuber កាយសម្បទាកូរ៉េម្នាក់ ស្លាប់ក្នុងអាយុ ៣៤ ឆ្នាំ ដោយសារហេតុផលសុខភាព appeared first on Kampuchea Thmey Daily.