Lee Dong Wook ប្រឈមការរិះគន់ ពាក់ព័ន្ធនយោបាយ លោក Yoon Suk Yeol
តារាសម្ដែង Lee Dong Wook កំពុងទទួលបានការរិះគន់ផ្នែកនយោបាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ... The post Lee Dong Wook ប្រឈមការរិះគន់ ពាក់ព័ន្ធនយោបាយ លោក Yoon Suk Yeol appeared first on Kampuchea Thmey Daily.

តារាសម្ដែង Lee Dong Wook កំពុងទទួលបានការរិះគន់ផ្នែកនយោបាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសពីអ្នកអត្ថាធិប្បាយស្តាំនិយម បន្ទាប់ពីសារដែលគាត់បានចែករំលែកជាមួយអ្នកគាំទ្រ ដែលមនុស្សជាច្រើនបានបកស្រាយថា ជាការយល់ស្របចំពោះការអភិវឌ្ឍន៍នយោបាយនាពេលថ្មីៗនេះ របស់ប្រទេសកូរ៉េខាងត្បូង។
រឿងរាវនេះបានកើតឡើង កាលពីថ្ងៃទី ០៤ ខែមេសា បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆ័ន្ទដកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង តារាប្រុសវ័យ៤៣ឆ្នាំ បានបង្ហោះសារនៅលើវេទិកាអ្នកគាំទ្រ Bubble ដោយនិយាយថា នៅទីបំផុតលោកមានអារម្មណ៍ដូចជានិទាឃរដូវដ៏អស្ចារ្យមួយ។ រដូវរងាគឺយូរណាស់មកហើយ ។ ក្នុងពេលដែលការអត្ថាធិប្បាយហាក់ដូចជានិយាយអំពីអាកាសធាតុ អ្នកគាំទ្រជាច្រើនបានភ្ជាប់វាទៅនឹងការផ្លាស់ប្តូរនយោបាយ ដោយបកស្រាយថា និទាឃរដូវ ជានិមិត្តរូបនៃការចាប់ផ្តើមថ្មីមួយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អ៊ីនធឺណែតស្តាំនិយមបានសម្រុកបញ្ចេញមតិនៅលើ Instagram របស់ Lee Dong Wook ជាមួយនឹងការបញ្ចេញមតិបែបអវិជ្ជមាន ដោយចោទប្រកាន់តារាប្រុសថា មានភាពលំអៀងផ្នែកនយោបាយ។ ឃ្លាដូចជា ហេតុអ្វីបានជាតារាល្បីៗទាំងអស់សុទ្ធតែប្រកាន់ឆ្វេង? អ្នកត្រូវតែជាអ្នកគាំទ្រ Lee Jae Myung តែម្នាក់? ជាមួយគ្នានោះដែរ អ្នកប្រើប្រាស់មួយចំនួនបានជេរប្រមាថតារារូបនេះថា មិនយកចិត្តទុកដាក់ចំពោះមតិសាធារណៈ ហើយបានចាត់ទុកសាររបស់គាត់ថាជាសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងនយោបាយ។
យ៉ាងណា នេះក៏មិនមែនជាលើកទីមួយទេ ដែលតួឯកប្រុសកូរ៉េ ចាប់អារម្មណ៍ខាងនយោបាយ។ កាលពីឆ្នាំមុន គាត់បានចែករំលែកបទចម្រៀងតវ៉ារបស់ក្រុម Girls’ Generation ក្រោមចំណងជើងថា «Into the New World» ដើម្បីគាំទ្រដល់អ្នកគាំទ្រដែលចូលរួមក្នុងការប្រមូលផ្តុំគាំទ្រការចោទប្រកាន់ ដោយនិយាយថា គាត់គ្រាន់តែចង់លើកទឹកចិត្តពួកគេក្នុងអាកាសធាតុត្រជាក់តែប៉ុណ្ណោះ។
បច្ចុប្បន្ន Lee Dong Wook កំពុងសម្តែងក្នុងរឿងភាគ tvN ‘Divorce Insurance’ ហើយបាននិងកំពុងរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយអ្នកគាំទ្ររបស់គាត់ បើទោះបីជាមានការវាយប្រហារតាមអ៊ីនធឺណិតថ្មីៗនេះក៏ដោយ។ អ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នាពីក្រោយលោក ដោយសរសើរពីការបង្ហាញសាមគ្គីភាពដ៏ស្មោះស្ម័គ្រផ្ទាល់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសបញ្ចាក់ហេតុផល Mino រួចខ្លួនពីកាព្វកិច្ចយោធាម្ដងទៀត
The post Lee Dong Wook ប្រឈមការរិះគន់ ពាក់ព័ន្ធនយោបាយ លោក Yoon Suk Yeol appeared first on Kampuchea Thmey Daily.