Instagram បិទ​មិន​ឲ្យ​ក្មេងក្រោម១៦ឆ្នាំ livestream បាន​ទៀត​ទេ

ម្ចាស់កម្មវិធី Meta Platforms បាននិយាយកាលពីថ្ងៃអង្គារថា អ្នកប្រើប្រាស់ Instagram ដែលមានអាយុក្រោម ១៦ឆ្នាំនឹងមិនអាច livestream ដោយគ្មានការយល់... The post Instagram បិទ​មិន​ឲ្យ​ក្មេងក្រោម១៦ឆ្នាំ livestream បាន​ទៀត​ទេ appeared first on Kampuchea Thmey Daily.

Instagram បិទ​មិន​ឲ្យ​ក្មេងក្រោម១៦ឆ្នាំ livestream បាន​ទៀត​ទេ

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Instagram ដែលមានអាយុក្រោម​១៦ឆ្នាំ នឹងមិនអាចធ្វើការ livestream ដោយគ្មានការយល់ព្រមពីឪពុកម្ដាយបាន​ទៀតទេ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី​៨​ខែ​មេសា​របស់​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Instagram ដើម្បី​ពង្រឹង​វិធានការសុវត្ថិភាពរបស់ខ្លួនសម្រាប់ការពារក្មេង​វ័យ​ជំទង់។

(រូបភាព៖ AP)

នៅក្រោមការផ្លាស់ប្តូរនេះ ក្មេងជំទង់ដែលមានអាយុក្រោម​១៦​ឆ្នាំត្រូវបានរារាំងមិនឱ្យប្រើប្រាស់ Instagram Live លុះត្រាតែឪពុកម្តាយផ្តល់ការអនុញ្ញាត។ លើសពីនេះ ក្រុមហ៊ុន Meta ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការផ្ញើរសារដែលមានរូបភាពដែលសង្ស័យថាជារូបមិនសមរម្យឬអាក្រាតកាយនឹងត្រូវបានបិទបាំង។ Meta ក៏កំពុងពង្រឹង​ការការពារគណនីក្មេងជំទង់ស្រដៀងគ្នានេះទៅលើ Facebook និង Messenger ផងដែរដើម្បីកំណត់មាតិកាមិនសមរម្យ។

វិធានការ​ថ្មី​នេះ នឹង​បន្ថែម​ពី​លើ​ការការពារដែលមានស្រាប់​ចំពោះ​អ្នកប្រើប្រាស់ Instagram វ័យក្មេង ដូចជា ការដាក់គណនីក្មេងជំទង់ទៅជាឯកជន ការទប់ស្កាត់សារឯកជនពីមនុស្សចម្លែក ការដាក់កម្រិតយ៉ាងតឹងរ៉ឹងលើខ្លឹមសាររសើបដូចជា វីដេអូវាយ​​គ្នា ការរំលឹកឱ្យចេញពីកម្មវិធីបន្ទាប់ពីប្រើបាន៦០នាទី និងការជូនដំណឹងឲ្យផ្អាកការប្រើក្នុងអំឡុងពេលចូលគេង។

គួរបញ្ជាក់ថា Meta បានបញ្ចេញកម្មវិធីគណនីក្មេងជំទង់ក្នុង Instagram ក្នុងខែកញ្ញាឆ្នាំមុន​ ដើម្បីផ្តល់ឱ្យឪពុកម្តាយនូវជម្រើសបន្ថែមទៀតក្នុងការគ្រប់គ្រងសកម្មភាពលើអ៊ីនធឺណិតរបស់កូនៗពួកគេ ចំពេលមានប្រតិកម្មកាន់តែខ្លាំងឡើងប្រឆាំងនឹងរបៀបដែលប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ះពាល់ដល់ជីវិតរបស់មនុស្សវ័យក្មេង។ ក្រុមហ៊ុនបាននិយាយថាយ៉ាងហោចណាស់មានគណនីក្មេងជំទង់ចំនួន ៥៤លានត្រូវបានបង្កើតឡើងចាប់តាំងពីកម្មវិធីនេះ​ដំណើរការ។

កំណែ​ទម្រង់​ចុងក្រោយបំផុតនេះនឹងចាប់ផ្តើមដំបូងសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី និងពង្រីកទៅកាន់អ្នកប្រើប្រាស់ទូទាំងពិភពលោកក្នុងប៉ុន្មានខែបន្ទាប់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post Instagram បិទ​មិន​ឲ្យ​ក្មេងក្រោម១៦ឆ្នាំ livestream បាន​ទៀត​ទេ appeared first on Kampuchea Thmey Daily.