រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អាយតនិបាត

នាម

អត្ថន័យ

  1. 1

    នាម

    ទី​បំផុត​នៃ​នាម​សព្ទ​ដែល​សម្រេច​ដោយ​វិភត្តិ​នាម​ស្រេច​ហើយ​ឬ​ពាក្យ​ប្រែ​របស់​វិភត្តិ​នាម, ដូច​ជា​បុរិស " បុរស " ផ្សំ​នឹង​វិភត្តិ​នាម​ជា​បុរិសោ " រី​បុរស ", បុរិសំ " នូវ​បុរស ", បុរិសេន " ដែល​បុរស ", បុរិស​ស្ស " ដល់​បុរស " ឬ " នៃ​បុរស " ជាដើម; ឱ, º, ឯន, ស្ស​ឬ​រី, នូវ, ដែល, ដល់, នៃ​ជា​អាយត​និបាត ( ព . វ .)។​ល​។ ( ព . កា .) បញ្ជាក់​ការ​ប្រើ​អាយត​និបាត​និបាត​ពួក​នេះ​ទាំង​ប៉ុន្មាន​អ្នក​ប្រើ​ស្មាន​ៗ​ច្រើន​តែ​ភ្លាត់​នៃ​នូវ​ដល់​ដោយ​គួរ​ប្រយ័ត្ន​កុំ​ឱ្យ​វិបត្តិ​ខូច​សេចក្ដី​។​គួរ​អ្នក​ស្រឡាញ់​អក្សរ​ជាតិ​កុំ​ប្រើ​ឱ្យ​ឃ្លាត​ចាក​វិធី​គួរ​ធ្វើ​សម្ព័ន្ធ​ឱ្យ​ខ្ទេចខ្ទី​ឈ្លេច​ឈ្លី​ជា​មុន​សិន​សឹម​ប្រើ​។​ពាក្យ​ដល់​និង​នៃ​សេចក្ដី​ផ្សេង​ជួន​ភ័ន្ត​វង្វែង​ប្រើ​សើ​ៗ​បែរ​មាន​សេចក្ដី​ប៉ះ​ទៅ​លើ​ក្ដី​ច្នេះ​សោះ​តើ​ជា​ច្នោះ​វិញ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម