រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អាយតនៈ

នាម

អត្ថន័យ

  1. 1

    នាម

    លំនៅ; អណ្ដូង; សមោស​រណដ្ឋាន; សញ្ជាតិ​ប្រទេស​ឬជាតិ​ភូមិ; ហេតុ​ឬ​ការណ៍​។ ( ព . ពុ .) ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ​ទាំង​៦​នេះ​ហៅ​ថា​អាយ​តនៈ​ខាង​ក្នុង ( ហៅ​ឱ្យ​ពេញ​ថា​ចក្ខ្វាយ​តនៈ, សោតាយ​តនៈ, ឃានាយ​តនៈ, ជិវ្ហាយ​តនៈ, កាយាយ​តនៈ, មនាយ​តនៈ ) ព្រោះ​ជា​លំនៅ​នៃ​អារម្មណ៍, ជា​អណ្ដូង​របស់​អារម្មណ៍, ជា​ទី​ប្រជុំ​នៃ​អារម្មណ៍, ជា​ជាតិ​ភូមិ​នៃ​អារម្មណ៍, ជា​ហេតុ​របស់​អារម្មណ៍​។​រូប, សំឡេង, ក្លិន, រស, ផោដ្ឋ​ព្វៈ, សភាវ​ធម៌​ទាំង​៦​នេះ​ហៅ​ថា​អាយ​តនៈ​ខាង​ក្រៅ ( ហៅ​ឱ្យ​ពេញ​ជា​រូបាយ​ត​នៈ, សទ្ទាយ​តនៈ, គន្ធាយ​តនៈ, រសាយ​តនៈ​ផោដ្ឋ​ញ្វយតនៈ, ធម្មា​យតនៈ ), ព្រោះ​ជា​អារម្មណ៍​របស់​អាយ​តនៈ​ខាង​ក្នុង​តាម​មុខ​ឬ​តាម​នាទី, តាម​កន្លែង​រាល់​ខ្លួន​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម