អង្គា
អត្ថន័យ (2)
-
1
នាម
អង្គ, រូបកាយ
ឧទាហរណ៍ (ព.កា.) ...ទាំងពីរអង្គាស្តេចទ្រង់យាត្រាក្រសាលក្នុងសួន។ល។
-
2
នាម
ឈ្មោះឈើមួយប្រភេទផ្កាសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ប៉ុន្តែក្រអូបស្រាល, ចេញផ្កាក្នុងកាលដែលរង្គោះស្លឹកអស់ហើយលាស់ជាថ្មីក្នុងរវាងខែចេត្រពិសាខ; បើកាត់មែកដែលរង្គោះស្លឹកអស់ហើយឬដែលកំពុងចេញផ្កានោបនោះយកមកត្រាំទឹកក្នុងដបផ្កាអាចចេញត្រួយនិងផ្កាបានយូរថ្ងៃដាក់ជាគ្រឿងតាំងរុងរឿងណាស់ ( អ្នកស្រុកខ្លះហៅអង្គាលឿងខ្លះហៅអង្គាសីល )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)