អង្គារ
អត្ថន័យ (5)
-
1
នាម
ធ្យូង។
-
2
នាម
ឈ្មោះផ្កាយព្រះគ្រោះទី៣
ឧទាហរណ៍ ផ្កាយអង្គារ។
-
3
នាម
ឈ្មោះថ្ងៃទី៣នៃសប្ដាហ៍
ឧទាហរណ៍ ថ្ងៃអង្គារ។
-
4
នាម
ឈ្មោះយាមទី៣នៃត្រៃយាម
ឧទាហរណ៍ ព្រះសក្យមុនីទ្រង់ចូលបរិនិញ្វននៅថ្ងៃអង្គារយាមអង្គារក្នុងបច្ចូសសម័យថ្ងៃពេញបូណ៌មីខែពិសាខឆ្នាំម្សាញ់ ...។
-
5
នាម
ឈ្មោះភពមួយក្នុងប្រព័ន្ធព្រះអាទិត្យដែលនៅចន្លោះភពផែនដីនិងភពព្រហស្បតិ៍
ឧទាហរណ៍ ភពអង្គារ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)