គឺ
អត្ថន័យ (3)
-
1
គុណកិរិយា
ពាក្យសម្រាប់និយាយខៃពាក្យខៃសេចក្ដីដែលមានន័យមានទំនងស្មើគ្នាដើម្បីឱ្យច្បាស់
ឧទាហរណ៍ សម្រាន្តគឺដេក, មិនចាំគឺភ្លេច, មិនល្អគឺអាក្រក់, មិនចេះគឺល្ងង់។
-
2
នាម
រង្វាស់សម្រាប់វាស់អុសបណ្ដោយ១៦ម៉ែត្រទទឹង១ម៉ែត្រកំពស់១ម៉ែត្រ
ឧទាហរណ៍ អុស១គឺ។
-
3
នាម
ភ័ស្ដុតាងដែលមែន, ប្រាកដ, ជាក់
ឧទាហរណ៍ ដូចមានខ្លួនឈ្មោះនោះនៅជាគឺស្រាប់, សឹងមានឳពុកខ្ញុំជាគឺ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)