គុក
នាម
អត្ថន័យ (3)
-
1
នាម
រណ្ដៅដែលគេជីកលង់ដីធ្វើជាជើងក្រានសម្រាប់ដាំខ្ទះឬថ្លាងធំៗស្ងោរ, រំងាស់, ដាំស្ល
ឧទាហរណ៍ គុកត្នោតគឺគុករំងាស់ស្ករត្នោត។
-
2
នាម
( ព . បុ .) បន្ទប់។ជួនសរសេរក្លាយជាគុហ៍ក៍មាន។
-
3
នាម
កន្លែងសម្រាប់ដាក់ឃុំខាំងមនុស្សទោស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)