សារាយ
អត្ថន័យ
-
1
នាម
វារិជជាតិមួយប្រភេទដើមល្អិតៗសៃមម៉ៃដុះក្នុងទឹកបឹង, ត្រពាំងឬដុះនៅថ្មជាដើមក្នុងសមុទ្រ : សារាយបឹង, សារាយសមុទ្រ។សារាយសមុទ្រមាន៣ប្រភេទគឺសារាយភ្លុកដើមថ្លោសៗសាច់រឹងបន្តិច; សារាយជើងមាន់ដើមខ្លីៗបែកសាងញ៉ាង; សារាយអំបោះឬសារាយស័ង្ខដើមល្អិតៗជាងសារាយឯទៀតសាច់ទន់ល្មៃសម្បុរស។សារាយសមុទ្រទាំង៣ប្រភេទនេះប្រើការញាំជាម្ហូបក៏បានស្ងោរឱ្យរលួយធ្វើជាចាហួយប្រើជាបង្អែមក៏បាន
ឧទាហរណ៍ ញាំសារាយ, ចាហួយសារាយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)