រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សារិកា

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​បក្សី​ពួក​មួយ, មាន​៣​ប្រភេទ​គឺ​សារិកា​កែវ​ឬ​សារិកា​ឪឡុង​សម្បុរ​ខ្មៅ​ចំពុះ​លឿង​ទុំ​ទង​ត្រចៀក​យារ​សម្បុរ​ស​និង​លឿង​ខ្ចី​សំឡេង​ក្រអួន, បើ​ចាប់​យក​ពី​តូច​មក​ដាក់​ទ្រុង​ចិញ្ចឹម​បង្ហាត់​ឱ្យ​រៀន​ថា​តាម​អាច​និយាយ​ភាសា​មនុស្ស​បាន​ប៉ុន្តែ​ចេះ​មិន​គ្រប់​គ្រាន់​ទេ; សារិកា​ក្របី​សម្បុរ​ខ្មៅ​មាត្រ​តូច​ជាង​សារិកា​កែវ​ចំពុះ​លឿង​ខ្ចី, ច្រើន​ពេញ​ចិត្ត​ទំ​លើ​ខ្នង​ក្របី​គោ​ចឹក​ដង្កែ​ជា​អាហារ; សារិកា​ឪ​ម៉ៃ​មាត្រ​និង​សម្បុរ​ស្រដៀង​និង​ប្រចៀច​ចំពុះ​លឿង​ខាង​ចុង​ត្រចៀក​សម្បុរ​លឿង​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម