រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សមណសក្ដិទីរាជាគណៈខាងគណៈមហានិកាយ

នាម

អត្ថន័យ

  1. 1

    នាម

    សមណ​សក្ដិ​ទី​រាជា​គណៈ​ក្នុង​តំណែង​ខាង​គណៈ​មហា​និកាយ​ថ្នាក់​ឯក​មាន​៣​គឺ​១​ព្រះ​ធម្ម​លិខិត; ២​ព្រះ​ពោធិវ័ង្ស; ៣​ព្រះ​វនរ័ត ( ទាំង​៣​នេះ​ចួន​កាល​ឡើង​ជា​ទី​សម្ដេច )។​ថ្នាក់​ទោមាន​៦​គឺ​១​ព្រះ​មហា​វិមល​ធម្ម; ២​ព្រះ​ពុទ្ធ​ឃោសាចារ្យ; ៣​ព្រះ​ធម្ម​ឃោសាចារ្យ; ៤​ព្រះ​ឃោស​ធម្ម; ៥​ព្រះ​សាសន​មុនី; ៦​ព្រះ​មុនីកោសល​។​ថ្នាក់​ត្រី​មាន​៦​គឺ​១​ព្រះ​សិរី​សម្មតិ​វង្ស; ២​ព្រះ​ពុទ្ធ​វង្ស; ៣​ព្រះ​សាក្យ​វង្ស; ៤​ព្រះ​ឧបាលិវង្ស; ៥​ព្រះ​ញាណ​វង្ស; ៦​ព្រះ​សុមេធ​វង្ស​។​ថ្នាក់​ចត្វា​មាន​២០​គឺ​១​ព្រះ​ធម្ម​វិបស្សនា; ២​ព្រះ​សមាធិធម្ម; ៣​ព្រះ​ញាណ​កោសល; ៤​ព្រះ​សិរី​សង្គាម​មុនី; ៥​ព្រះ​សិរី​វិសុទ្ធិ; ៦​ព្រះ​ធម្ម​វង្សា; ៧​ព្រះ​ញាណ​សំវរ; ៨​ព្រះ​វិន័យ​សំវរ; ៩​ព្រះ​ឥន្ទ​មុនី; ១០​ព្រះ​ទេព​មុនី; ១១​ព្រះ​វិន័យ​មុនី; ១២​ព្រះ​ទេព​សត្ថា; ១៣​ព្រះ​សីល​សំវរ; ១៤​ព្រះ​គម្ភីរ​ត្ថេរ; ១៥​ព្រះ​អរិយ​មគ្គញ្ញាណ; ១៦​ព្រះ​វិភទ្ទញ្ញាណ; ១៧​ព្រះ​បវរ​សត្ថា; ១៨​ព្រះ​ញាណ​វិសុទ្ធិ​វង្ស; ១៩​ព្រះ​ធម្ម​វិសុទ្ធិ​វង្ស; ២០​ព្រះ​បិដក​ធម្ម​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម