រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សមណស័ក្ដិទីរាជាគណៈសម្រាប់ឯក

នាម

អត្ថន័យ

  1. 1

    នាម

    មាន​១១​គឺ​១​ព្រះ​សុគន្ធ ( ទី​អគ្គ​មហា​សេនា ), ប៉ុន្តែ​ចួន​កាល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ទ្រង់​តាំង​ជា​ស្ដេច​សង្ឃ​ទី​សម្ដេច​ព្រះ​សង្ឃ​រាជ​ឬ​ទី​ដូច​ជា​ឧបរាជ​រង​បន្ទាប់​ពី​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​មក, ហៅ​ថា​សម្ដេច​ព្រះ​សុគន្ធាធិបតី ...; ២​ព្រះ​មង្គល​ទេ​ពាចារ្យ ( ទី​យោមរាជ ); ៣​ព្រះ​ពោធិវ័ង្ស ( ទី​វាំង​វរ​វៀង​ជ័យ ) ៤​ព្រះ​ធម្ម​លិខិត ( ទី​ក្រឡា​ហោម ); ៥​ព្រះ​វនរ័ត ( ទី​ចក្រី ) ទី​ឱ​ភាស​មន្ត្រី ( រឿន​ហ្លួង ) មាន​២​គឺ​១​ព្រះ​មហា​ព្រហ្ម​មុនី ( ទី​មហា​មន្ត្រី ); ២​ព្រះ​មហា​វិមល​ធម្ម ( ទី​មហា​ទេព ) ទី​ឃ្លាំង​ធម៌​មាន​៤​គឺ​១​ព្រះ​ពុទ្ធ​ឃោសាចារ្យ; ២​ព្រះ​ធម្ម​ឃោសាចារ្យ; ៣​ព្រះ​ឃោស​ធម្ម; ៤​ព្រះ​ធម្ម​ឧត្តម​។​រាជ​គណៈ​សម្រាប់​ឯក​ទាំង​នេះ​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ព័ណ៌​ក្រហម​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម