ពៃសាលី
នាម
អត្ថន័យ
-
1
នាម
ឈ្មោះនគរមួយនៅដែនវជ្ជី ( ប្រទេសឥណ្ឌា ) ពីក្នុងពុទ្ធកាលឬសម័យក្រោយបន្ទាប់នោះមក; ក្នុងគម្ពីរពុទ្ធសាសនាមានសេចក្ដីតំណាលចេញឈ្មោះនគរនេះជាញឹកញយ
ឧទាហរណ៍ នគរពៃសាលីឬក្រុងវេសាលី (នគរនេះបានជាមានឈ្មោះដូច្នេះព្រោះគេវាតទីឱ្យធំទូលាយអស់បីលើក; មកពីពាក្យដើមថាវិសាល "វាត, ពង្រីកឱ្យទូលាយ")។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)