រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ពោង

នាម

អត្ថន័យ (4)

  1. 1

    នាម

    សរីរ​ប្រទេស​ដំរី​នៅ​ត្រង់​ក្បាល​មាន​សណ្ឋាន​ជា​ពក​ពីរ​ដុំ​ប៉េង​ចេញ​ទ្រងាង

    ឧទាហរណ៍ ពោងដំរី។

  2. 2

    នាម

    កំសួល​ដែក​ឬស័ង្កសី​មាន​សណ្ឋាន​ស្រួច​ជ្រលម​លើ​ក្រោម​ប៉េង​ត្រង់​កណ្ដាល​ផ្សារ​ភ្ជិត​ទឹក​ជ្រាប​ចូល​ពុំ​បាន​សម្រាប់​បោះ​បង្គោល​ចង​បណ្ដែត​ក្នុង​ទឹក​ជា​គ្រឿង​សម្គាល់​បង្ហាញ​ផ្លូវ​នាវា​ឱ្យ​ដឹង​ថា​ជ្រៅ​រាក់

    ឧទាហរណ៍ បោះពោង, ចងពោង។

  3. 3

    នាម

    ស្លឹក​កណ្ដប​ឬស្លឹក​កន្លះ​មាន​ចម្រឹង​និង​វ័ណ្ឌ​ចង​ព័ទ្ធ​ជា​វង់​មូល​សម្រាប់​ដាក់​ស្រូវ

    ឧទាហរណ៍ ពោងស្រូវ។

  4. 4

    នាម

    ចង្ក្រាន​ធំ​ធ្វើ​ដោយ​ដី​ស្អិត​បន្ទើត​លើ​ផ្ទៃ​ដី​សម្រាប់​ដាំ​ខ្ទះ​ធំ​រម្ងាស់​ទឹក​ត្នោត​ធ្វើ​ស្ករ​ឬសម្រាប់​ដាំ​ខ្ទះ​ស្ល​ដណ្ដាំ

    ឧទាហរណ៍ ពោងស្ករ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម