BYD ច្រានចោលរបាយការណ៍ដែលថា កម្មករសាងសង់រោងចក្រខ្លួននៅប្រេស៊ីល ធ្វើការដូចទាសករ
អ្នកនាំពាក្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានច្រានចោលរបាយការណ៍អាជ្ញាធរប្រេស៊ីលដែលថា កម្មករចិននៅការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី BYD ក្នុងប្រទេសប្រេស៊ីល ធ្វើការ និងរស់នៅក្នុងលក្ខខណ្ឌ «ដូចជាទាសករ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។ លោក Li Yunfei បានជំទាស់ខ្លាំងៗក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ដែលបង្ហោះលើបណ្តាញសង្គម Weibo របស់លោក ដោយថា៖ «ដើម្បីលាបពណ៌ម៉ាកយីហោចិន លាបពណ៌ចិន និងប៉ុនប៉ងធ្វើឱ្យខូចចំណងមិត្តភាពរវាងចិន និងប្រេស៊ីល យើងបានមើលឃើញពីរបៀបដែលកម្លាំងបរទេសពាក់ព័ន្ធបានចូលរួមព្យាបាទ និងលាបពណ៌ដោយចេតនា»។ ក្នុងការបង្ហោះដដែលរបស់លោក Li នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានភ្ជាប់ផងដែរ នូវវិដេអូការបកស្រាយពីកម្មករនៅការដ្ឋានកើតហេតុ។ កម្មករម្នាក់ បានអានសេចក្ដីបកស្រាយដែលថា របាយការណ៍ស្ដីពីស្ថានភាពដូចទាសករ និងការរំលោភសិទ្ធិមនុស្សរបស់កម្មករសំណង់ពីអាជ្ញាធរប្រេស៊ីល គឺជាលទ្ធផលនៃការយល់ខុស ហើយថា ពួកគេចង់បន្តធ្វើការ។ គួរគូសបញ្ជាក់ថា កាលពីថ្ងៃអង្គារ ការិយាល័យរដ្ឋអាជ្ញាការងារប្រេស៊ីល (MPT) បាននិយ
អ្នកនាំពាក្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានច្រានចោលរបាយការណ៍អាជ្ញាធរប្រេស៊ីលដែលថា កម្មករចិននៅការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី BYD ក្នុងប្រទេសប្រេស៊ីល ធ្វើការ និងរស់នៅក្នុងលក្ខខណ្ឌ «ដូចជាទាសករ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Li Yunfei បានជំទាស់ខ្លាំងៗក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ដែលបង្ហោះលើបណ្តាញសង្គម Weibo របស់លោក ដោយថា៖ «ដើម្បីលាបពណ៌ម៉ាកយីហោចិន លាបពណ៌ចិន និងប៉ុនប៉ងធ្វើឱ្យខូចចំណងមិត្តភាពរវាងចិន និងប្រេស៊ីល យើងបានមើលឃើញពីរបៀបដែលកម្លាំងបរទេសពាក់ព័ន្ធបានចូលរួមព្យាបាទ និងលាបពណ៌ដោយចេតនា»។
ក្នុងការបង្ហោះដដែលរបស់លោក Li នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានភ្ជាប់ផងដែរ នូវវិដេអូការបកស្រាយពីកម្មករនៅការដ្ឋានកើតហេតុ។ កម្មករម្នាក់ បានអានសេចក្ដីបកស្រាយដែលថា របាយការណ៍ស្ដីពីស្ថានភាពដូចទាសករ និងការរំលោភសិទ្ធិមនុស្សរបស់កម្មករសំណង់ពីអាជ្ញាធរប្រេស៊ីល គឺជាលទ្ធផលនៃការយល់ខុស ហើយថា ពួកគេចង់បន្តធ្វើការ។
គួរគូសបញ្ជាក់ថា កាលពីថ្ងៃអង្គារ ការិយាល័យរដ្ឋអាជ្ញាការងារប្រេស៊ីល (MPT) បាននិយាយថា ខ្លួនបានជួញសង្រ្គោះកម្មករចិន ១៦៣ នាក់ ដែលសាងសង់រោងចក្រផលិតរថយន្ត BYD នៅទីក្រុង Camaçari នៃរដ្ឋ Bahia ក្នុង «លក្ខខណ្ឌដូចទាសករ»។ ការិយាល័យបានបញ្ចេញវិដេអូភស្តុតាង ដែលបង្ហាញថា គ្រែគេងរបស់កម្មករគ្មានពូក បន្ទប់ពួកគេគ្មានកន្លែងដាក់របស់ផ្ទាល់ខ្លួន ខណៈបន្ទប់ទឹក ១ ប្រើគ្នា ៣១ នាក់ ហើយត្រូវក្រោកម៉ោង ៤ ដើម្បីរៀបចំខ្លួនធ្វើការនៅម៉ោង ៥ កន្លះព្រឹក។
MPT បន្តថា កម្មករទាំងនោះត្រូវបានក្រុមហ៊ុនម៉ៅការសំណង់ចិន Jinjiang Construction ជាអ្នកជួលពួកគេពីចិន។ ក្រុមហ៊ុននេះបានរឹបអូសលិខិតឆ្លងដែនរបស់កម្មករ និងកិបប្រាក់ឈ្នួលរបស់ពួកគេទុក រហូតដល់ ៦០ ភាគរយ ហើយព្រមានឱ្យសងថ្លៃសំបុត្រយន្តហោះ បើហ៊ានឈប់ពីការងារ។
ពាក់ព័ន្ធនឹងចំណុចនេះ ក្រុមកម្មករបានបកស្រាយថា ក្រុមហ៊ុនគ្រាន់តែលិខិតឆ្លងដែនរបស់ពួកគេ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនដំណើរការលិខិតអនុញ្ញាតការងារ និងនីតិវិធីផ្សេងទៀត ដែលកម្មករមិនអាចគ្រប់គ្រងដោយខ្លួនឯងបាន ដោយសារបញ្ហាភាសា។
ជាមួយនឹងការច្រានចោលរបស់ BYD ក្រុមហ៊ុន Jinjiang ឯណោះវិញ បាននិយាយថា របាយការណ៍របស់ MPT គឺខុសភាគច្រើនដោយសារតែ «ភាពខុសគ្នានៃវប្បធម៌ បញ្ហាជាមួយនឹងការបកប្រែ និងការយល់ដឹង» ជាពិសេសពាក់ព័ន្ធនឹងការចោទប្រកាន់ថា កម្មករធ្វើការក្នុងលក្ខខណ្ឌដូចទាសករ។ ក្រុមហ៊ុនអះអាងថា ក្រុមកម្មករក៏មានឆន្ទៈនិយាយជាមួយសារព័ត៌មានផ្សេងៗលើបញ្ហានេះផងដែរ។
គួររំឭកថា បន្ទាប់ពី MPT ចេញរបាយការណ៍ ក្រុមហ៊ុន BYD បានអះអាងថា ខ្លួននឹងផ្ដាច់កុងត្រាជាក្រុមហ៊ុន Jinjiang ហើយសិក្សាពីវិធានការសមស្រប។ BYD បន្តថា កម្មករទាំងអស់នឹងដាក់ឱ្យស្នាក់សណ្ធាគារក្បែរការដ្ឋានសំណង់សិន ហើយពួកគេមិនប៉ះពាល់អ្វីទេ បើសុំឈប់ពីការងារ។
The post BYD ច្រានចោលរបាយការណ៍ដែលថា កម្មករសាងសង់រោងចក្រខ្លួននៅប្រេស៊ីល ធ្វើការដូចទាសករ appeared first on Kampuchea Thmey Daily.