Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

នៅថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៥​នេះ​ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក)​ អង្គភាពសុីម៉ាក់បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក The post Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ appeared first on Kampuchea Thmey Daily.

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

នៅថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៥​នេះ​ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក)​ អង្គភាពសុីម៉ាក់បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពសុីម៉ាក់​នោះ​ បានបញ្ជាក់ថា​ បានទទួលការលេីកលែង(waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបេីកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡេីងវិញតាមកិច្ចសន្យាដែលមានស្រាប់។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការលោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលកំចាត់មីននៅកម្ពុជា ហៅកាត់ថា “CMAC”។

លោកបានសរសេរថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់សូមគោរពថ្លែងអំណរគុណចំពោះ​ សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក​។

ទន្ទឹមនឹងនេះក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍​ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា​ និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក​ ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នេីសុំទៅរដ្ឋាភិបាលឱ្យលេីកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា​ ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡេីងវិញ​ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ៕

The post Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ appeared first on Kampuchea Thmey Daily.