១ខែ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ មីយ៉ាន់ម៉ារងការរញ្ជួយដីកម្រិតស្រាល ១៥៧ លើក
ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះការរញ្ជួយដីសរុបចំនួន ១៥៧ លើកបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត ៧.៧ រ៉ិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា... The post ១ខែ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ មីយ៉ាន់ម៉ារងការរញ្ជួយដីកម្រិតស្រាល ១៥៧ លើក appeared first on Kampuchea Thmey Daily.

យោងតាមការចេញផ្សាយរបស់ China Daily នៅថ្ងៃទី២៨ខែមេសានេះ ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះការរញ្ជួយដីសរុបចំនួន ១៥៧ លើកបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត ៧.៧ រ៉ិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍នៅពីថ្ងៃចន្ទនេះថា ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះការរញ្ជួយដីសរុបចំនួន ១៥៧ លើក ចាប់ពី ២.៨ ដល់ ៧.៥ រ៉ិចទ័រ។ ទោះបីរញ្ជួយដីក្រោយៗនេះមិនធ្ងន់ធ្ងរដូចលើកមុន ប៉ុន្តែវាបានធ្វើឲ្យប្រជាជនជាច្រើនមិនហ៊ានស្នាក់នៅក្នុងផ្ទះ និងបង្កភាពភ័យខ្លាចក្នុងចំណោមប្រជាជនដែលស្ថិតក្នុងតំបន់ដែលធ្លាប់រងគ្រោះដោយសាររញ្ជួយដីរួចហើយ។
គួរបញ្ជាក់ថា រញ្ជួយដ៏ធ្ងន់ធ្ងរនៅក្នុងសារព័ត៌មាន Myanma Alinn បានរាយការណ៍ថា គិតត្រឹមថ្ងៃទី ២៥ ខែមេសា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ៣៧៦៣នាក់ ខណៈមនុស្សចំនួន ៥១០៧ នាក់បានរងរបួស និង១១០ នាក់បាត់ខ្លួន។ ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រែប្រួលតាមប្រភពផ្សេងៗគ្នា បើតាម Mizzima News អ្នកស្លាប់ចំនួន ៥,៣៥២នាក់ របួស ៧១០៨ នាក់ និងមនុស្សបាត់ខ្លួនចំនួន ៥៣៨នាក់ ។ អ្នកស្លាប់ភាគច្រើននៅក្នុងតំបន់ Mandalay, Naypyidaw, Sagaing, Shan, Bago, Magway និង Kayin។
យោងតាមរអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានប៉ាន់ប្រមាណថាជនជាតិមីយ៉ាន់ម៉ាជាង ១៧ លាននាក់ត្រូវបានរងផលប៉ះពាល់នៅទូទាំង៥៧ នៃសង្កាត់ចំនួន៣៣០ ក្នុងប្រទេស។ គិតត្រឹមថ្ងៃទី១០ ខែមេសា ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា សាកសពរាប់សិបនាក់ ទំនងជានៅតែជាប់នៅក្រោមសំណង់បាក់រលំ ខណៈមនុសុ្សរាប់ពាន់នាក់ស្នាក់នៅក្នុងតង់បណ្ដោះអាសន្ន ដែលបង្កើនការព្រួយបារម្ភអំពីជំងឺអាសន្នរោគ និងជំងឺគ្រុនឈាម៕


អត្ថបទ៖ ប៊ុន សុភាព
The post ១ខែ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ មីយ៉ាន់ម៉ារងការរញ្ជួយដីកម្រិតស្រាល ១៥៧ លើក appeared first on Kampuchea Thmey Daily.