ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់
សហរដ្ឋអាមេរិក បានកើតមានសោកនាដកម្មអាកាសចរណ៍ទៀតហើយ ដោយឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ចូលទន្លេ Hudson ក្នុងទីក្រុងញូវយ៉ក... The post ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់ appeared first on Kampuchea Thmey Daily.

សហរដ្ឋអាមេរិក បានកើតមានសោកនាដកម្មអាកាសចរណ៍ទៀតហើយ ដោយឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ចូលទន្លេ Hudson ក្នុងទីក្រុងញូវយ៉ក បណ្តាលឲ្យមនុស្សចំនួន៦នាក់ បាត់បង់ជីវិត។ ក្នុងចំណោមអ្នកស្លាប់គឺរួមមានទាំងទេសចរជនជាតិអេស្ប៉ាញមួយគ្រួសារនិងកុមារ៣នាក់ផងដែរ។

តាមការចុះផ្សាយរបស់ BBC, ហេតុការណ៍នេះកើតឡើងនៅម៉ោង៣:១៥នាទីរសៀលថ្ងៃព្រហស្បតិ៍ទី១០ខែមេសាឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក)។
ភ្លាមៗនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យឧទ្ធម្ភាគចក្រធ្លាក់ទេ ប៉ុន្តែរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបានប្រកាសបើកការស៊ើបអង្កេតរួចហើយ។

តាមការបញ្ជាក់ពីអភិបាលក្រុងញូវយ៉ក Eric Adams, ឧទ្ធម្ភាគចក្រនេះគឺជាប្រភេទ Bell 206 ដែលត្រូវបានក្រុមហ៊ុនទេសចរណ៍ទាំងឡាយ ប្រើប្រាស់សម្រាប់ការហោះហើរដឹកភ្ញៀវមើលទេសភាពនិងធ្វើដំណើរកម្សាន្ត។
នេះជាការធ្លាក់ឧទ្ធម្ភាគចក្រដ៏រន្ធត់បំផុតមួយនៅទីក្រុងញូវយ៉ក ចាប់តាំងពីឆ្នាំ២០១៨មក នៅពេលឧទ្ធម្ភាគចក្រទេសចរណ៍មួយគ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេខាងកើត។ អ្នកដំណើរទាំង៥នាក់បានលង់ទឹកស្លាប់ ហើយមានតែពីឡុតប៉ុណ្ណោះដែលនៅរស់រានមានជីវិត។
ចំណែកក្នុងឆ្នាំ២០០៩ ឧទ្ធម្ភាគចក្រដឹកអ្នកទេសចរអ៊ីតាលី បានបុកជាមួយយន្តហោះឯកជនលើទន្លេ Hudson ស្លាប់មនុស្ស៩នាក់៕
សូមទស្សនាវីដេអូ៖