ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន លើវីដេអូចម្រៀងបទ "ឯណាគូខ្ញុំ" ដែលទើបបញ្ចេញមិនដល់ ១សប្តាហ៍ផង The post ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត appeared first on Kampuchea Thmey Daily.

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន លើវីដេអូចម្រៀងបទ “ឯណាគូខ្ញុំ” ដែលទើបបញ្ចេញមិនដល់ ១សប្តាហ៍ផង កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានទម្លាក់ចម្រៀង ២បទបន្ថែមទៀត ជូនជាចំណងដៃឆ្នាំថ្មីដល់អ្នកគាំទ្ររបស់ខ្លួន ជាមួយនឹងចង្វាក់បទបែបប្រជាប្រិយ។ ខណៈចម្រៀងទាំងពីរបទនេះ ក៏ទទួលបានការពេញចិត្តមិនចាញ់នឹងចម្រៀងមុនៗរបស់លោកនោះដែរ។

តាមរយៈបទ “ក្រមុំឆ្នាស” និងបទ”ជួបតែគូកម្ម” តារាជួរមុខ Galaxy រូបនេះ បាននាំយកនូវទំនុកច្រៀងផ្សំនឹងភ្លេងមួយដ៏គួរឱ្យចាប់អារម្មណ៍ អមនឹងទិដ្ឋភាពក្បាច់រាំក្នុងឈុតប្រពៃណីខ្មែរ យ៉ាងស័ក្តិសមឥតទាស់។ ម៉្យាងវិញទៀត ក្នុងវីដេអូចម្រៀងអបអរឆ្នាំថ្មីលើកនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចាប់គូសម្តែងជាលើកដំបូងជាមួយនឹងកញ្ញារូបស្រស់ គីម យ៉ាយ៉ា ។

តាមរយៈបទចម្រៀងខាងល មានតមិជាច្រើនលើកឡើងនៅលើបណ្ដាញសង្គមដោយបានសរសើរទៅកាន់កំពូលតារាចម្រៀង ឧកញ៉ា ព្រាម សុវត្ថិ ក៏ដូចជាផលតិកម្មថា ពីមួយឆ្នាំទៅមួយឆ្នាំតែងតែមានបទចម្រៀងពីរោះៗ និងប្លែកៗ ធ្វើឱ្យពិធីបុណ្យប្រពៃណីជាតិខ្មែរកាន់តែមានភាពសប្បាយរីករាយ ។

តួយ៉ាង រាល់បទចម្រៀងនីមួយៗ មិនថាអត្ថន័យ ទំនុកភ្លេង សុទ្ធសឹងជាការផលិតឡើងយ៉ាងសម្រិតសម្រាំង ត្រជាក់ភ្នែក ធ្វើឱ្យអ្នកទស្សនា កាន់តែជក់ចិត្តឌិតអារម្មណ៍ជាមួយរូបភាព ហើយចង់រាំលេងកម្សាន្តតាមចង្វាក់ភ្លេង ។

គួរជម្រាបថា ជារៀងរាល់ឆ្នាំ តារាជួរមុខរូបនេះ តែងផ្តល់ជូននូវចំណងដៃឆ្នាំថ្មីដល់អ្នកគាំទ្រខ្លួនមិនដែលអាក់ខានឡើយ ខណៈរាល់បទចម្រៀងដែលលោកច្រៀង និងសម្តែង សុទ្ធសឹងទទួលបានការគាំទ្រពីសាធារណជន៕

The post ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត appeared first on Kampuchea Thmey Daily.