អ៊ុយក្រែន និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ

ការសម្រេចបានកិច្ចព្រមព្រៀងនេះ កើតឡើង​ក្រោយ​សង្គ្រាមអូសបន្លាយអស់រយៈពេល ៣ ឆ្នាំ ខណៈ​លោក ​ត្រាំ មានការខកចិត្តកាន់តែខ្លាំងឡើងជាមួយភាគីទាំង២។ The post អ៊ុយក្រែន និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ appeared first on Kampuchea Thmey Daily.

អ៊ុយក្រែន និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ

សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃពុធបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់សិទ្ធិឱ្យអាមេរិកចូលប្រើប្រាស់ធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ុយក្រែន ក្រោយចរចាគ្នាទាំងតានតឹងអស់រយៈពេលជាច្រើនសប្ដាហ៍ ជាថ្នូរនឹង​ការបន្តជំនួយយោធាដល់រដ្ឋាភិបាលក្រុងកៀវ ដើម្បីប្រឆាំងការឈ្លានពានរបស់រុស្ស៊ី​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​​ AP។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «កិច្ចព្រមព្រៀងនេះបង្ហាញយ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថា រដ្ឋបាល ត្រាំ ប្តេជ្ញាចំពោះដំណើរការសន្តិភាពដែលផ្តោតលើអ៊ុយក្រែនដោយសេរី អធិបតេយ្យភាព និងវិបុលភាពក្នុងរយៈពេលវែង»។ លោកបន្តថា៖ «ប្រធានាធិបតី [ដូណាល់] ត្រាំ បានស្រមៃមើលភាពជាដៃគូនេះរវាងប្រជាជនអាមេរិក និងប្រជាជនអ៊ុយក្រែន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំង២ ចំពោះសន្តិភាព និងវិបុលភាពយូរអង្វែងនៅក្នុងអ៊ុយក្រែន»។

ការសម្រេចបានកិច្ចព្រមព្រៀងនេះ កើតឡើង​ក្រោយ​សង្គ្រាមអូសបន្លាយអស់រយៈពេល ៣ ឆ្នាំ ខណៈ​លោក ​ត្រាំ មានការខកចិត្តកាន់តែខ្លាំងឡើងជាមួយភាគីទាំង២។ ការចុះហត្ថលេខានេះ ធ្វើឡើង ២ ខែ បន្ទាប់ពីកិច្ចព្រមព្រៀងរ៉ែកម្រ​ជិតសម្រេចបានហើយ ប៉ុន្តែបរាជ័យទៅវិញ ពេលប្រធានាធិបតីអ៊ុយក្រែន លោក​ វ្ល៉ាឌីមៀរ ហ្សេលេនស្គី ទាស់ពាក្យសម្ដីគ្នាជាមួយ​លោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក ​JD Vance ​នៅការិយាល័យពងក្រពើរ។

កន្លងមក លោក ត្រាំ បានរិះគន់លោក ហ្សេលេនស្គី ​ដោយនិយាយថា លោកគ្មាន «សន្លឹកបៀ» ដើម្បីឈ្នះសង្រ្គាមនោះទេ ​ហើយបាន​បន្ទោសប្រធានាធិបតីអ៊ុយក្រែនរូបនេះ ចំពោះការអូសបន្លាយ​នៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក ត្រាំ បានស្តីបន្ទោសប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ​ដោយនិយាយថាលោក ពូទីន កំពុងធ្វើឱ្យ​ការចរចាពិបាកចំពោះការវាយប្រហារសម្លាប់ប្រជាជនស៊ីវិលនៅទីក្រុងកៀវ៕

The post អ៊ុយក្រែន និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ appeared first on Kampuchea Thmey Daily.