អាហ្រ្វិកខាងត្បូង ជួប IOC ដើម្បីពិភាក្សាការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក លើក​ដំបូង

ប្រសិនបើអាហ្រ្វិកខាងត្បូងដេញថ្លៃ និងឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអូឡាំពិកនោះ ពួក​គេនឹងក្លាយជាប្រទេសអាហ្វ្រិកដំបូង The post អាហ្រ្វិកខាងត្បូង ជួប IOC ដើម្បីពិភាក្សាការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក លើក​ដំបូង appeared first on Kampuchea Thmey Daily.

អាហ្រ្វិកខាងត្បូង ជួប IOC ដើម្បីពិភាក្សាការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក លើក​ដំបូង

អាហ្រ្វិកខាងត្បូង បានបោះជំហានជា​លើក​​ដំបូង​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ម្ចាស់​ផ្ទះ​​កីឡាអូឡាំពិកឆ្នាំ២០៣៦។ គណៈប្រតិភូ រួមទាំងគណៈកម្មាធិការសហព័ន្ធកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកអាហ្វ្រិកខាងត្បូង (SASCOC) បានជួបជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងប្រទេសស្វីស ក្នុង​សប្តាហ៍នេះ ដើម្បីផ្តួចផ្តើមដំណើរការដេញថ្លៃ។

រដ្ឋមន្ត្រីក្រសួងកីឡា សិល្បៈ និងវប្បធម៌ លោក Gayton McKenzie បាននិយាយថា ៖«យើងកំពុងចាប់ផ្តើមដំណើរការថ្មីដ៏គួរឱ្យរំភើបមួយ ដែលអាចនាំឱ្យប្រទេសអាហ្វ្រិកខាងត្បូងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦»។

ប្រសិនបើអាហ្រ្វិកខាងត្បូងដេញថ្លៃ និងឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអូឡាំពិកនោះ ពួក​គេនឹងក្លាយជាប្រទេសអាហ្វ្រិកដំបូងដែលបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំនេះ។ ស្របពេល​ប្រទេស​អេហ្ស៊ីប ជាប្រទេសរួមទ្វីប កំពុងដេញថ្លៃផងដែរ។

ប្រទេសអេហ្ស៊ីប បានប្រកាសពីមហិច្ឆតារបស់ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦ ឬឆ្នាំ២០៤០ ​កាល​ពី​ដើមឆ្នាំនេះ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រធានសមាគមគណៈកម្មាធិការជាតិអូឡាំពិកអាហ្វ្រិក លោក Mustapha Berraf ។ ប្រទេសនេះបាន​ប៉ុនប៉ង​៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ១៩១៦ ១៩៣៦ និង​២០០៨ — ហើយកំពុងជំរុញការដេញថ្លៃរបស់ខ្លួន​តាម​រយៈ​ការសាងសង់ទីក្រុងអូឡាំពិក​ដែល​បាន​ក្លាយ​ជា​កន្លែងកីឡាដ៏ធំបំផុតនៅទ្វីបអាហ្រ្វិក។

ទីតាំងកីឡានេះរួមមាន ទីលានបាល់ទាត់ និង​ទី​លាន​កីឡា​ផ្សេង​ៗ​ ខណៈ​កីឡដ្ឋាន​មានកៅអីផ្ទុកមនុស្សបានចំនួន ៩២,០០០នាក់, មជ្ឈមណ្ឌលកីឡាទឹក, សាលកីឡាកាយសម្ព័ន្ធ និងសិល្បៈក្បាច់គុន និងកន្លែងសម្រាប់កីឡា និងក្លិបសង្គមជាច្រើនទៀត។

ប្រធាន IOC លោក Thomas Bach បាននិយាយថា ៖«ទ្វីបអាហ្រ្វិកកំពុងមានសន្ទុះ ហើយអាហ្វ្រិកខាងត្បូង មានស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ និងចក្ខុវិស័យដើម្បីធ្វើការប្រកួតកីឡាអូឡាំពិក»។ គណៈប្រតិភូបានផ្តួចផ្តើមកិច្ចសន្ទនាជាបន្តបន្ទាប់ ដែលជាដំណាក់កាលនៃដំណើរការដេញថ្លៃ អនុញ្ញាតឱ្យភាគី​ពិភាក្សាអំពីគម្រោង​ ការប្តេជ្ញាចិត្ត​ មុនពេលវាចាប់ផ្តើមការសិក្សាលទ្ធភាពដែលរដ្ឋាភិបាលអាហ្រ្វិកខាងត្បូងនឹងប្រើដើម្បីកំណត់ថាតើវានឹងធ្វើឱ្យការដេញថ្លៃជាផ្លូវការឬអត់។

ប្រធាន SASCOC លោក Barry Hendricks ​បាន​ជឿ​ជាក់ថា វាដល់ពេលហើយសម្រាប់ប្រទេសនេះដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដែលមានកេរ្តិ៍ឈ្មោះខ្ពស់ទូទាំង​ពិភព​លោក​ ​បន្ទាប់ពីការងើបឡើងវិញផ្នែកហិរញ្ញវត្ថុ។

«ខ្ញុំតែងតែនិយាយថា ៤ ឬ ៨ឆ្នាំខាងមុខ គឺអំពីការនាំយកព្រឹត្តិការណ៍ទៅកាន់ប្រទេសអាហ្រ្វិកខាងត្បូង ហើយនោះពិតជានៅលើសន្លឹកបៀ។ នោះ​គឺជាអ្វីដែលឥឡូវនេះយើងនឹងពិចារណាឱ្យបានហ្មត់ចត់។ ប្រសិនបើអ្នកក្រឡេកមើលការប្តេជ្ញាចិត្តរបស់អ្នកឧបត្ថម្ភរបស់យើងបន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិក និង ប៉ារ៉ាឡាំពិក ហើយពួកគេច្បាស់ណាស់ថា ការជឿជាក់ និងជំនឿរបស់​ពួក​គេ​ច្បាស់​លាស់»។ សម្ដីលោក Hendricks បាននិយាយកាលពីខែតុលាឆ្នាំមុន។

គួរដឹងដែរថា អាហ្រ្វិកខាងត្បូង ធ្លាប់ធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក (FIFA World Cup) កាល​ពី ឆ្នាំ២០១០ ហើយត្រូវបានគេសន្មត់ថា ធ្វើជាម្ចាស់ផ្ទះ​កីឡា Commonwealth Games នៅឆ្នាំ២០២២ ប៉ុន្តែមិនបានបំពេញតាមការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ។ ប្រទេសនេះក៏ធ្លាប់ចាញ់ការដេញថ្លៃអូឡាំពិកទៅក្រុងអាថែនក្នុងឆ្នាំ២០០៤ ផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្
ប្រភព៖ Inside The Games

The post អាហ្រ្វិកខាងត្បូង ជួប IOC ដើម្បីពិភាក្សាការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក លើក​ដំបូង appeared first on Kampuchea Thmey Daily.