អាមេរិក សម្រេចដកខ្លួនចេញពីការសម្របសម្រួល សន្តិភាពរវាងរុស្ស៊ី និង អ៊ុយក្រែន

បរទេស៖ សហរដ្ឋ​អាមេរិក​នឹង​លែង​សម្រុះសម្រួល ​ការ​ចរចា​សន្តិភាព​រវាង​អ៊ុយក្រែន​ និង​រុស្ស៊ី​ទៀតហើយបបន្ទាប់​ពី​លោក​វ្ល៉ាឌីមៀ ពូទីន​ បានបដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់។ យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនកំពុងផ្លាស់ប្តូរ “វិធីសាស្រ្តនៃរបៀបដែលយើងរួមចំណែក” ក្នុងកិច្ចពិភាក្សា ហើយនឹងលែង “ហោះហើរជុំវិញពិភពលោកដោយលែងស្ទាក់ស្ទើរ” សម្រាប់កិច្ចប្រជុំ។ Tammy Bruce អ្នកនាំពាក្យបាននិយាយថា “យើងនឹងបន្តជួយ ប៉ុន្តែយើងនឹងលែងហោះហើរជុំវិញពិភពលោក ក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងកិច្ចប្រជុំទៀតហើយ” ។ លោកស្រីបានបន្ថែមថា ទីក្រុង គៀវ និងទីក្រុងមូស្គូឥឡូវនេះត្រូវតែបង្ហាញនូវសំណើ “ជាក់ស្តែង” សម្រាប់ការបញ្ចប់សង្រ្គាម ហើយគួរតែជួបដោយផ្ទាល់ដើម្បីដោះស្រាយជម្លោះ។ ការដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចចរចា សន្តិភាពបានកើតឡើងភ្លាមៗបន្ទាប់ពី សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែនលើលក្ខខណ្ឌ អំណោយផលបន្ថែមទៀតសម្រាប់ទីក្រុង គៀវ ខណៈដែលលោក Donald Trump បានបើកភ្លើងពណ៌បៃតងនៃការប្រគល់អាវុធ ជុំទីមួយរបស់រដ្ឋបាលរបស់គាត់ទៅកាន់ប្រទេស ដែលហែកហ

អាមេរិក សម្រេចដកខ្លួនចេញពីការសម្របសម្រួល សន្តិភាពរវាងរុស្ស៊ី និង អ៊ុយក្រែន

បរទេស៖ សហរដ្ឋ​អាមេរិក​នឹង​លែង​សម្រុះសម្រួល ​ការ​ចរចា​សន្តិភាព​រវាង​អ៊ុយក្រែន​ និង​រុស្ស៊ី​ទៀតហើយបបន្ទាប់​ពី​លោក​វ្ល៉ាឌីមៀ ពូទីន​ បានបដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់។

យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនកំពុងផ្លាស់ប្តូរ “វិធីសាស្រ្តនៃរបៀបដែលយើងរួមចំណែក” ក្នុងកិច្ចពិភាក្សា ហើយនឹងលែង “ហោះហើរជុំវិញពិភពលោកដោយលែងស្ទាក់ស្ទើរ” សម្រាប់កិច្ចប្រជុំ។

Tammy Bruce អ្នកនាំពាក្យបាននិយាយថា “យើងនឹងបន្តជួយ ប៉ុន្តែយើងនឹងលែងហោះហើរជុំវិញពិភពលោក ក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងកិច្ចប្រជុំទៀតហើយ” ។

លោកស្រីបានបន្ថែមថា ទីក្រុង គៀវ និងទីក្រុងមូស្គូឥឡូវនេះត្រូវតែបង្ហាញនូវសំណើ “ជាក់ស្តែង” សម្រាប់ការបញ្ចប់សង្រ្គាម ហើយគួរតែជួបដោយផ្ទាល់ដើម្បីដោះស្រាយជម្លោះ។

ការដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចចរចា សន្តិភាពបានកើតឡើងភ្លាមៗបន្ទាប់ពី សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែនលើលក្ខខណ្ឌ អំណោយផលបន្ថែមទៀតសម្រាប់ទីក្រុង គៀវ ខណៈដែលលោក Donald Trump បានបើកភ្លើងពណ៌បៃតងនៃការប្រគល់អាវុធ ជុំទីមួយរបស់រដ្ឋបាលរបស់គាត់ទៅកាន់ប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានបន្ទន់ជំហររបស់គាត់ចំពោះទីក្រុង គៀវ ចំពេលមានការខកចិត្តកាន់តែខ្លាំងឡើង របស់គាត់ចំពោះលោក Vladimir Putin ចំពោះការអូសបន្លាយលើការប៉ុនប៉ង ដើម្បីទទួលបានបទឈប់បាញ់។

វិមានក្រឹមឡាំងបានបង្ហាញពីឆន្ទៈសម្រាប់ កិច្ចពិភាក្សាជាមួយទីក្រុងគៀវ ប៉ុន្តែនៅសប្តាហ៍នេះ បានច្រានចោលសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ដោយសារតែខ្លួនមិនបានផ្តល់ការទទួលស្គាល់ជាអន្តរជាតិ លើទឹកដីដែលកងកម្លាំងរបស់ខ្លួន ដណ្តើមបានក្នុងប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលៈ ណៃ តុលា