អាមេរិក ចង់បិទស្ថានទូត និងស្ថានកុងស៊ុល ជិត៣០ នៅអាហ្វ្រិក និងនៅអឺរ៉ុប ដើម្បីកាត់បន្ថយចំណាយ

បរទេស៖ យោងតាមឯកសារផែនការផ្ទៃក្នុងដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump គឺចង់កាត់បន្ថយថវិការបស់ក្រសួងការបរទេសប្រហែលពាក់កណ្តាល ដែលជាការកាត់បន្ថយដែលអាចឃើញបេសកកម្មទូតរបស់សហរដ្ឋអាមេរិកជិត៣០ ត្រូវបានបិទ និងកាត់បន្ថយយ៉ាងខ្លាំងដល់ជំនួយបរទេស។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកាត់បន្ថយដែលបានស្នើឡើងចំនួនជិត ៣០ ពាន់លានដុល្លារនៅក្នុងសារពើពន្ធ ២០២៦ ត្រូវបានគូសបញ្ជាក់នៅក្នុងអ្វីដែលគេហៅថា “Passback” ដែលជាការឆ្លើយតបដោយការិយាល័យថវិកាសេតវិមាន – ការិយាល័យគ្រប់គ្រង និងថវិកា (OMB) – ចំពោះសំណើផ្តល់មូលនិធិរបស់ក្រសួងការបរទេសសម្រាប់ឆ្នាំសារពើពន្ធនាពេលខាងមុខ ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា។ ខណៈពេលដែលក្រសួងអាចស្នើសុំការកែសម្រួល មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយថា កំណែចុងក្រោយទំនងជានឹងត្រូវបានផ្លាស់ប្តូរត្រឹមតែ “តិចតួច” មុនពេលវាត្រូវបានដាក់ជូនសម្រាប់ការអនុម័តទៅសភា ដែល “ឱកាសមានខ្ពស់” ដែលមូលនិធិមួយចំនួននឹងត្រូវបានស្ដារឡើងវិញ។ ឯកសារផ្ទៃក្នុងត្រូវបានរាយការណ៍ដំបូងដោយ Washington Post ។ ជាផ្នែកមួយនៃផែនការ – ដែលមិនទាន

អាមេរិក ចង់បិទស្ថានទូត និងស្ថានកុងស៊ុល ជិត៣០ នៅអាហ្វ្រិក និងនៅអឺរ៉ុប ដើម្បីកាត់បន្ថយចំណាយ

បរទេស៖ យោងតាមឯកសារផែនការផ្ទៃក្នុងដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump គឺចង់កាត់បន្ថយថវិការបស់ក្រសួងការបរទេសប្រហែលពាក់កណ្តាល ដែលជាការកាត់បន្ថយដែលអាចឃើញបេសកកម្មទូតរបស់សហរដ្ឋអាមេរិកជិត៣០ ត្រូវបានបិទ និងកាត់បន្ថយយ៉ាងខ្លាំងដល់ជំនួយបរទេស។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកាត់បន្ថយដែលបានស្នើឡើងចំនួនជិត ៣០ ពាន់លានដុល្លារនៅក្នុងសារពើពន្ធ ២០២៦ ត្រូវបានគូសបញ្ជាក់នៅក្នុងអ្វីដែលគេហៅថា “Passback” ដែលជាការឆ្លើយតបដោយការិយាល័យថវិកាសេតវិមាន – ការិយាល័យគ្រប់គ្រង និងថវិកា (OMB) – ចំពោះសំណើផ្តល់មូលនិធិរបស់ក្រសួងការបរទេសសម្រាប់ឆ្នាំសារពើពន្ធនាពេលខាងមុខ ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា។

ខណៈពេលដែលក្រសួងអាចស្នើសុំការកែសម្រួល មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយថា កំណែចុងក្រោយទំនងជានឹងត្រូវបានផ្លាស់ប្តូរត្រឹមតែ “តិចតួច” មុនពេលវាត្រូវបានដាក់ជូនសម្រាប់ការអនុម័តទៅសភា ដែល “ឱកាសមានខ្ពស់” ដែលមូលនិធិមួយចំនួននឹងត្រូវបានស្ដារឡើងវិញ។

ឯកសារផ្ទៃក្នុងត្រូវបានរាយការណ៍ដំបូងដោយ Washington Post ។ ជាផ្នែកមួយនៃផែនការ – ដែលមិនទាន់ត្រូវបានបញ្ចប់ – រដ្ឋបាលលោក Trump កំពុងពិចារណាលើអនុសាសន៍មួយដើម្បីបិទយ៉ាងហោចណាស់បេសកកម្មរបស់សហរដ្ឋអាមេរិកចំនួន ២៧ដែលភាគច្រើននៅអាហ្វ្រិក និងនៅអឺរ៉ុប នេះបើយោងតាមការកត់សម្គាល់ផ្ទៃក្នុងដាច់ដោយឡែកដែលឃើញដោយ Reuters ។ បេសកកម្មទាំងដប់នោះគឺស្ថានទូត ហើយនៅសល់គឺស្ថានកុងស៊ុល។

យ៉ាងណាក៏ដោយ ក្រសួងការបរទេស សេតវិមាន និង OMB មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

ប្រែសម្រួលៈ ណៃ តុលា