អាមេរិក ហាមអ្នកកែភេទ មិនឲ្យចូលបម្រើក្នុងជួរកងទ័ព
កងទ័ពអាមេរិកប្រកាសថា ចាប់ពីថ្ងៃនេះទៅ មនុស្សកែភេទនឹងមិនអនុញ្ញាតឲ្យចូលបម្រើក្នុងជួយកងទ័ពឡើយ ចំណែកកងទ័ពបច្ចុប្បន្នទាំងអស់ ក៏លែងមានសិទ្ធិទៅ... The post អាមេរិក ហាមអ្នកកែភេទ មិនឲ្យចូលបម្រើក្នុងជួរកងទ័ព appeared first on Kampuchea Thmey Daily.

កងទ័ពអាមេរិកប្រកាសថា ចាប់ពីថ្ងៃនេះទៅ មនុស្សកែភេទនឹងមិនអនុញ្ញាតឲ្យចូលបម្រើក្នុងជួយកងទ័ពឡើយ ចំណែកកងទ័ពបច្ចុប្បន្នទាំងអស់ ក៏លែងមានសិទ្ធិទៅវះកាត់កែភេទដែរ។

កងទ័ពអាមេរិកបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រទី១៤ខែកុម្ភៈឆ្នាំ២០២៥ថា អ្នកទាំងឡាយណាដែលមានបញ្ហាយេនឌ័រ គឺមិនត្រូវបានអនុញ្ញាតឲ្យចូលបម្រើក្នុងជួរកងទ័ពទេ រីឯការណាត់ជួបរបស់កងទ័ពជាមួយគ្រូពេទ្យ សម្រាប់និតិវិធីទាក់ទងនឹងភេទ ក៏ត្រូវបានលុបចោលដែរ។ សេវាកម្មទាំងអស់ត្រូវផ្អាកចាប់ពីពេលនេះទៅ។
នៅពេលចូលកាន់តំណែងភ្លាម ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិយ៉ាងច្រើន ជាពិសេសបញ្ជាប្រតិបត្តិមួយដែលធ្វើឲ្យគេភ្ញាក់ផ្អើល គឺការទទួលស្គាល់តែភេទ២ប៉ុណ្ណោះ «ភេទប្រុសនិងភេទស្រី» ដែលកត្តានេះ ជំរុញឲ្យមានការជជែកវែកបែកផ្សែង អំពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។

យោងតាមក្រុមតស៊ូមតិមួយបានឲ្យដឹងថា បច្ចុប្បន្ន អាមេរិកមានទាហានកែភេទរហូតដល់ទៅ ១៥ ០០០នាក់ កំពុងបម្រើការ ដ្បិតប្រភពខ្លះអះអាងថា តួលេខពិតមិនច្រើនដល់ថ្នាក់ហ្នឹងក៏ដោយ។
សូមជម្រាបថា អាមេរិក ជាមហាអំណាចយោធាលេខ១លើពិភពលោក ដោយមានកងទ័ពសរុបប្រមាណ ១.៤ លាននាក់ ដែលចែកជា៣ផ្នែក គឺទាហានសកម្មជាង ៤៥០ ០០០នាក់, ឆ្មាំជាតិជាង ៣២០ ០០០នាក់ និងទ័ពបម្រុងជាង ១៨០ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រ៉យទ័រ៖ អាមេរិកនឹងជំរុញអឺរ៉ុប ទិញអាវុធពីខ្លួនបន្ថែមទៀត ដើម្បីជួយដល់អ៊ុយក្រែន
The post អាមេរិក ហាមអ្នកកែភេទ មិនឲ្យចូលបម្រើក្នុងជួរកងទ័ព appeared first on Kampuchea Thmey Daily.