​អាមេរិក​មិន​ទាន់​មាន​ផែនការ​បង្កើន​កង​ទ័ព​នៅ កោះ​ Greenland ទេ​​

សហរដ្ឋអាមេរិកមិនមានគម្រោងក្នុងការបង្កើនវត្តមានយោធារបស់ខ្លួននៅលើ​កោះ​​ Greenland ទេ បន្ទាប់​ពីមានការចាប់អារម្មណ៍យក​កោះ​​​​នេះ​... The post ​អាមេរិក​មិន​ទាន់​មាន​ផែនការ​បង្កើន​កង​ទ័ព​នៅ កោះ​ Greenland ទេ​​ appeared first on Kampuchea Thmey Daily.

​អាមេរិក​មិន​ទាន់​មាន​ផែនការ​បង្កើន​កង​ទ័ព​នៅ កោះ​ Greenland ទេ​​

​ក្រោយ​ភាព​តានតឹង​ក្នុងចំណោម​មេដឹកនាំ​អឺរ៉ុប​ជុំវិញ​កោះ​Greenland ស្ថានទូតអាមេរិកនៅទីក្រុង Copenhagen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមិនមានគម្រោងក្នុងការបង្កើនវត្តមានយោធារបស់ខ្លួននៅលើ​កោះ​​ នោះទេ បន្ទាប់ពីមានការចាប់អារម្មណ៍ជាថ្មីដោយប្រធានាធិបតី Donald Trump ក្នុងការទិញយកកោះ​នៅតំបន់​អាក​ទិក ​(Arctic)។

យន្តហោះ​​​ផ្ទាល់​ខ្លួន​របស់​កូនច្បងលោក​ដូណាល់ ត្រាំ ចុះ​ចត​នៅ​ Greenland កាលថ្ងៃអង្គារ។​ Reuter

លោក Trump ដែលចូលកាន់តំណែងនៅថ្ងៃទី២០​​ខែមករាបាននិយាយនៅសប្តាហ៍នេះថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើកោះអាកទិកដ៏សំខាន់គឺជា «ភាពចាំបាច់» ហើយមិនបានបដិសេធការប្រើសកម្មភាពយោធាឬសេដ្ឋកិច្ចដូចជាពន្ធប្រឆាំងនឹងដាណឺម៉ាកដើម្បីធ្វើឱ្យវាកើតឡើងនោះទេ។

សារព័ត៌មានរ៉យទ័រ បាន​ដកស្រង់​សម្តី​អ្នក​នាំ​​ពាក្យស្ថានទូតអាមេរិក​ដែល​អះអាងថា៖«មិនមានគម្រោងបង្កើន​វត្តមានយោធា​ដែល​មាន​បច្ចុប្បន្នរបស់សហរដ្ឋអាមេរិកនៅក្នុង Greenland ទេ។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុង Copenhagen និង​ទីក្រុង​ Nuuk ដើម្បីធានា​បាននូវសំណើណាមួយឆ្លើយតបនឹងតម្រូវការសន្តិសុខរួមរបស់យើង។»

​​នាយករដ្ឋមន្ត្រី​​ដាណឺម៉ាក Mette Frederiksen ​បាន​និយាយ​កាល​ពីថ្ងៃអង្គារ​ថា ​អនាគត​កោះ​ Greenland គឺស្ថិតនៅលើ​អ្នកកោះ​​នោះ​​ក្នុងការ​សម្រេច​ជោគវាសនា​របស់ខ្លួន​ថាតើ​ត្រូវ​ស្ថិត​​នៅ​ក្រោម​ប្រទេសណា ឬ​ក៏​ស្ថិតនៅ​ឯករាជ្យ​​របស់​ខ្លួន​។

រដ្ឋាភិបាល​កោះ​នេះ​ នឹង​រៀ​បចំ​ការបោះឆ្នោត​សភា​នៅ​ក្នុងខែ​​មេសាខាងមុខ​នេះហើយ​ ក៏​ជា​ការ​ដាក់​ឲ្យ​​​ធ្វើ​ប្រជាមតិដ៏សំខាន់​ដើម្បី​សម្រេចជោគវាសនា​​ខ្លួន។ ស្ថិតក្រោម​កិច្ច​ព្រម​ព្រៀង​កាល​ឆ្នាំ​២០០៩ រដ្ឋាភិបាល​ភិបាល​ Greenland អាច​ប្រកាស​ឯករាជ្យ​​នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ប្រជាមតិ​ជោគជ័យ​​។ ​បច្ចុប្បន្ន​ប្រទេសណាណឺម៉ាក​​​ជា​​អ្នក​ដឹកមុខ​ក្នុង​នយោបាយ​ការបរទេសនិង​វិស័យ​ការពារជាតិ​សម្រាប់​កោះ​នេះ​៕

ដោយ រ៉ាន់ រើយ​

The post ​អាមេរិក​មិន​ទាន់​មាន​ផែនការ​បង្កើន​កង​ទ័ព​នៅ កោះ​ Greenland ទេ​​ appeared first on Kampuchea Thmey Daily.