អាជ្ញាធរខណ្ឌឫស្សីកែវ រៀបចំទូកសង្គ្រោះអន្តរាគមន៍រាល់ពេលមាន អគ្គិភ័យតាមមាត់ទន្លេ
អាជ្ញាធរខណ្ឌឫស្សីកែវ រៀបចំទូកសង្គ្រោះអន្តរាគមន៍រាល់ពេលមានអគ្គិភ័យតាមមាត់ទន្លេ... The post អាជ្ញាធរខណ្ឌឫស្សីកែវ រៀបចំទូកសង្គ្រោះអន្តរាគមន៍រាល់ពេលមាន អគ្គិភ័យតាមមាត់ទន្លេ appeared first on Kampuchea Thmey Daily.
រដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំរបស់ លោក ជិន ប៊ុនធឿន តែងតែយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសថ្មីៗ នេះ បានរៀបចំក្រុមសង្គ្រោះអគ្គិភ័យ កាណូតបូមទឹក និងទូកសង្គ្រោះ រាល់ពេលមានករណីអគ្គិភ័យនៅតាមបណ្ដោយមាត់ទន្លេ។
ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេក្នុងសង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ និងពិនិត្យទីតាំងចំណតទូករបស់ក្រុមសង្គ្រោះអគ្គិភ័យធ្វើអន្តរាគមន៍ជួយសង្គ្រោះរាល់ពេលមានករណីអគ្គិភ័យ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានអំពាវនាវឲ្យពលរដ្ឋអប់រំណែនាំកូនចៅឲ្យចាកឆ្ងាយពីគ្រឿងញៀន ការរស់នៅត្រូវរក្សាអនាម័យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងអគ្គិសនី ភ្លើងទៀន ធូប ដែលអាចបង្កជាគ្រោះអគ្គិភ័យ។
ជាមួយនោះ លោកអភិបាល ក៏បានជួយឧបត្ថម្ភក្បាលម៉ូទ័រប៉ូមទឹកមួយគ្រឿង និងអាហារបំប៉នសុខភាពមួយចំនួនធំ ជូនដល់ក្រុមសង្គ្រោះអគ្គិភ័យផងដែរ។
សូមជម្រាបថា ក្រុមទូកសង្គ្រោះអគ្គិភ័យមានទូកចំនួន ៣ ដោយមាន ២ គ្រឿង សម្រាប់ចេញចល័តសង្គ្រោះរាល់ពេលមានករណីកើតឡើងក្នុងមូលដ្ឋាន និងមួយគ្រឿងទៀត សម្រាប់ប្រចាំការនៅកំពង់ទូកផ្ទាល់សម្រាប់បូមទឹក៕
អត្ថបទ ៖ សំណាង
The post អាជ្ញាធរខណ្ឌឫស្សីកែវ រៀបចំទូកសង្គ្រោះអន្តរាគមន៍រាល់ពេលមាន អគ្គិភ័យតាមមាត់ទន្លេ appeared first on Kampuchea Thmey Daily.