អបអរសាទរ! ព្រះខ័នរាជស្វាយរៀង បង្កើតប្រវត្តិសាស្ត្រឡើងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League
ក្លិបបាល់ទាត់ព្រះខ័នរាជស្បាយរៀង បានបង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួនក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ The post អបអរសាទរ! ព្រះខ័នរាជស្វាយរៀង បង្កើតប្រវត្តិសាស្ត្រឡើងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.

ក្លិបបាល់ទាត់ព្រះខ័នរាជស្បាយរៀង បានបង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួនក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League បន្ទាប់ពីបានយកឈ្នះក្រុមឥណ្ឌូណេស៊ី Madura United ដោយលទ្ធផល ៦-៣។

កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Madura United ដោយលទ្ធផល ៣-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ខណៈជើងទី២ ក្លិបរបស់កម្ពុជាបន្តធ្វើបានល្អទៀតដោយបានស្មើក្នុងលទ្ធផល ៣-៣។ សរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះដោយលទ្ធផល ៦-៣។

នេះជាប្រវត្តិសាស្ត្រលើកដំបូងក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រសម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះ ប៉ុន្តែជាក្លិបកម្ពុជាទី២ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីភ្នំពេញក្រោន បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រលើកដំបូងកាលពីឆ្នាំ២០១១៕



អត្ថបទ៖ វីរបុត្រ
The post អបអរសាទរ! ព្រះខ័នរាជស្វាយរៀង បង្កើតប្រវត្តិសាស្ត្រឡើងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.