ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

រញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័របានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន ដោយបានបំផ្លាញអគារ និងផ្លូវមួយនៅជិតចំណុចកណ្តាលរបស់វា... The post ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល appeared first on Kampuchea Thmey Daily.

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ប្រទេសហ្វីលីពីន​ជួបគ្រោះ​រញ្ជួយដីកម្រិត ៥.៨​រ៉ិចទ័រ ដែល​​​វាយប្រហារភាគកណ្តាល​ប្រទេស ដោយបានបំផ្លាញអគារ និងផ្លូវ​មួយ​នៅជិតចំណុចកណ្តាលរបស់​កម្លាំងរញ្ជួ​យ​​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters​នៅថ្ងៃទី​២៣ខែមករានេះ។

(រូបភាព៖ USGS)

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (PHIVOLCS) បានប្រកាសថា គ្រោះរញ្ជួយដីនៅឈូងសមុទ្រ ដែលដំបូងឡើយត្រូវបានគេរាយការណ៍ថាមានកម្រិត ៥.៩ រ៉ិចទ័រ មានជម្រៅ ១៤ គីឡូម៉ែត្រ និងស្ថិតនៅក្រៅទីក្រុង San Francisco ក្នុងខេត្ត Leyte ។ ទីភ្នាក់ងារនេះបានកត់ត្រាយ៉ាងហោចណាស់មាន ៤៥ករណីរញ្ជួយ។

លោក Barnie Catig មេប៉ូលិសក្រុងបាននិយាយថា ការរញ្ជួយគឺខ្លី ប៉ុន្តែខ្លាំង។ ទោះបីមិនមាននរណាម្នាក់រងរបួសទេ ប៉ុន្តែយ៉ាងហោចណាស់ផ្ទះចំនួន ១៨ និងអគាររដ្ឋាភិបាលបានខូចខាតតិចតួច។ លើសពីនេះយ៉ាង​ហោច​ណាស់​ផ្លូវ​ហាយវ៉េ​មួយ​មាន​ការ​ប្រេះ​ស្រាំ​ពី​ការ​រញ្ជួយ ប៉ុន្តែ​នៅ​តែ​អាច​ឆ្លងកាត់​បាន។

គួរបញ្ជាក់ថារញ្ជួយដីនេះកើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំ និង​តំបន់ជនបទនៃភាគខាងត្បូងកោះតៃវ៉ាន់ នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែមករា ដោយបានបណ្តាល​ឲ្យមនុស្ស ២៧​នាក់រងរបួស។ រួមទាំងរញ្ជួយដីជាច្រើននៅក្នុងប្រទេសថៃបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផងដែរ។

ទោះយ៉ាងណាការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងប្រទេសហ្វីលីពីនដែលមានទីតាំងនៅ «Ring of Fire» នៃមហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលសកម្មភាពភ្នំភ្លើង និងការរញ្ជួយដីកើតឡើងជាញឹកញាប់៕

(រូបភាព៖ iStock)

អត្ថបទ៖ ប៊ុន សុភាព

The post ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល appeared first on Kampuchea Thmey Daily.