ស្ពានអាកាសមរតកតេជោនឹងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនាថ្ងៃ៧ មេសា ស្អែកនេះ
ស្ពានអាកាសមរតកតេជោ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧មេសា ក្រោមអធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត។ The post ស្ពានអាកាសមរតកតេជោនឹងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនាថ្ងៃ៧ មេសា ស្អែកនេះ appeared first on Kampuchea Thmey Daily.

ស្ពានអាកាសមរតកតេជោ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧មេសា ក្រោមអធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត។ នៅរសៀលថ្ងៃទី៦មេសា ឆ្នាំ២០២៥ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើនសំរាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោនេះ។

ពិធីក្រុងពាលី ជាប្រពៃណីទំនៀមទំលាប់ដែលដូនតាខ្មែរតែងតែរៀបចំធ្វើឡើងនៅមុនពិធីសម្ពោធសមិទ្ធិផលថ្មីៗនានា ដែលទើបបានកសាងឡើងរួចរាល់ ដើម្បីប្រាប់និងឧទ្ទិសដល់ម្ចាស់ទឹកម្ចាស់ដីឱ្យជួយបីបាច់ថែរក្សាអ្នកប្រើប្រាស់ សមិទ្ធិផលថ្មីនេះឲ្យមានក្តីសុខសប្បាយ។
ស្ពានអាកាសមរតកតេជោប្រសព្វរវាងមហាវិថីព្រៈមុនីវង្ស,មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ(ផ្លូវ២៧១)ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមនដែលជាស្ពានអាកាសកំពស់២ជាន់លើកដំបូងនៅកម្ពុជា។ លោកស្រីដោ សម្ផស្សនាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើរ,សម្រួលលំហូរចរាចរធ្វើឪ្យិប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើ ដំណើរទៅមក ពិសេសពេលមានបុណ្យទានធំៗមានបុណ្យភ្ជុំបិណ្ឌ,បុណ្យចូលឆ្នាំ,បុណ្យអុំទូកជាដើម។

គូររំលឹកថា ពិធីភ្ជាប់ស្ពានមរតកតេជោជំហ៊ានទី២បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុម
ប្រឹក្សាភិបាលក្រុមហ៊ុនOCIC។ ស្ពានអាកាសមរតកតេជោនេះនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៧មេសា ឆ្នាំ២០២៥ស្អែកនេះ ក្រោម អធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ័មុនី៕

ដោយ៖ ស្រីរ័ត្ន
The post ស្ពានអាកាសមរតកតេជោនឹងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនាថ្ងៃ៧ មេសា ស្អែកនេះ appeared first on Kampuchea Thmey Daily.