ស្ថាប័ន គ.ជ.ប និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០%

លឿនជាងការគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០% The post ស្ថាប័ន គ.ជ.ប និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០% appeared first on Kampuchea Thmey Daily.

ស្ថាប័ន គ.ជ.ប និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០%

លឿនជាងការគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០%។

នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចុះពិនិត្យមើលកន្លែងទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរបស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលកំពុងបំពេញការងារថ្ងៃចុងសប្តាហ៍។

បើតាមការបញ្ជាក់ឱ្យដឹងដោយលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល មកទល់ពេលនេះ ក្រសួង-ស្ថាប័នចំនួន ១ និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០% រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង ព្រមទាំងខេត្តបន្ទាយមានជ័យ។

អង្គភាពប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និបំណុល ឱ្យបានចប់១០០% តាមកម្មវិធីដែលបានកំណត់។

លោក ញីវ បញ្ញារិទ្ធ បានបញ្ជាក់បន្ថែមថា ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៣៣រូប ធ្វើឱ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ១៣,១៩៤រូប ស្មើនឹង ៥៧,៩២% នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦ រូប៕

The post ស្ថាប័ន គ.ជ.ប និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០% appeared first on Kampuchea Thmey Daily.