ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានដេញតាមស្ទាក់រថយន្ត.... The post ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល appeared first on Kampuchea Thmey Daily.

កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានដេញតាមស្ទាក់រថយន្តនិងឃាត់ខ្លួនបុរសម្នាក់ ក្រោយព្យាយាមបើករថយន្តរត់គេច បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចណ៍បណ្តាលឲ្យមនុស្សមួយគ្រួសារ មានសមាជិកចំនួន ៤ នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ដ៏តក់ស្លុតនេះ បានកើតឡើងនាវេលាម៉ោង ១២:៣៥ នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចស្ពានឆ្លូង ស្ថិតក្នុងភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលបង្កឡើងរវាងរថយន្តបុកនិងម៉ូតូបញ្រ្ចាស់ទិសគ្នា បណ្ដាលឱ្យមនុស្សស្លាប់ ០៤ នាក់ ស្រី ២ នាក់ ក្នុងនោះក៏មានកុមារតូចៗចំនួន ២ នាក់ ស្រី ១នាក់ ត្រូវជាកូន។


បុរសរងគ្រោះជាប្តីពុំស្គាល់អត្តសញ្ញាណឡើយ រីឯឈ្មោះ ជា ចាន់ឌី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាប្រពន្ធ អ្នកបើកបរម៉ូតូ បានស្លាប់នៅកន្លែងកើតហេតុទាំង ៤នាក់ (ប្តីប្រពន្ធ និងកូន ២នាក់)។ នេះបើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានព្យាយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្នួល ដេញតាមស្ទាក់ចាប់និងឃាត់ខ្លួនបាន អ្នកបើកបររថយន្តឈ្មោះ ម៉ៅ វ៉ាន់នី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិអូរ២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីតាមច្បាប់៕
អត្ថបទ៖ ប្រុញ វិធិន
The post ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល appeared first on Kampuchea Thmey Daily.