សំពត់ហូល គឺជាក្រណាត់មួយប្រភេទដែលតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរ
បច្ចុប្បន្នប្រជាជនខ្មែរនិយមស្លៀកសំពត់ហូលជាលក្ខណៈចងក្បិន ឬកាត់ជាសម្លៀកបំពាក់ សម្រាប់ចូលរួមពិធីបុណ្យប្រពៃណីជាតិ និងពិធីផ្លូវការរបស់រដ្ឋាភិបាល The post សំពត់ហូល គឺជាក្រណាត់មួយប្រភេទដែលតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរ appeared first on Kampuchea Thmey Daily.
សំពត់ហូល គឺជាក្រណាត់មួយប្រភេទដែលតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរ ដោយត្បាញជាមួយសូត្រចងគាធ (ការចង និងជ្រលក់ពណ៌សរសៃសូត្រទទឹង) លើកជាគោមក្បាច់រចនាវិចិត្រផ្សេងៗជាច្រើនប្រភេទដូចជា រូបនាគ រូបពេជ្រ រូបផ្កា រូបផ្កាយ និងរូបសត្វមួយចំនួនទៀត។
នៅលើផ្ទៃនៃសំពត់ហូលនេះ ជ្រុងគោមពេជ្រនីមួយៗ បានត្បាញចេញជារូបកន្ទុយសត្វនាគពីររុំព័ទ្ធគ្នាបង្កើតបានជាខ្សែត្រង់ដ៏វែង ដែលប្រជាជនខ្មែរជឿ និងគោរពថា សត្វនាគតំណាងឱ្យព្រះថែរក្សាទឹកដីនៃប្រទេសកម្ពុជា។ ដោយឡែកមានគោមផ្កាត្របកបួនដែលគេហៅ ថា ផ្កាចន្ទន៍ជាក្បាច់ស្រស់ស្អាតជាងគេ និងតំណាងឱ្យស្ត្រីខ្មែរដោយត្បាញនៅក្នុងគោមពេជ្របង្កើតបានជាផ្ទៃសំពត់ទាំងមូល។
បច្ចុប្បន្នប្រជាជនខ្មែរនិយមស្លៀកសំពត់ហូលជាលក្ខណៈចងក្បិន ឬកាត់ជាសម្លៀកបំពាក់ សម្រាប់ចូលរួមពិធីបុណ្យប្រពៃណីជាតិ និងពិធីផ្លូវការរបស់រដ្ឋាភិបាល និងអាចយកតាំងលម្អលើជញ្ជាំងក្នុងគេហដ្ឋាន។
សំពត់ហូល គឺជាសំពត់ដែលយើងស្លៀកដូចសំពត់ទូទៅ ប៉ុន្តែវាមានលក្ខណៈខុសគ្នាត្រង់សំពត់ហូលមានការដេរ។ ក្រោយទសវត្សឆ្នាំ៥០ និងក្រោយសង្គ្រាមលោកលើកទី២ ឥទ្ធិពលម៉ូតសម្លៀកបំពាក់ បរទេសដែលដេរ ដោយម៉ាស៊ីនធ្វើឱ្យមានផលប៉ះពាល់នូវផលិតផលដែលធ្វើដោយដៃ ក៏ដូចជាសំពត់ដេរផ្សេងៗទៀត។
The post សំពត់ហូល គឺជាក្រណាត់មួយប្រភេទដែលតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរ appeared first on Kampuchea Thmey Daily.