សាលាដំបូងខេត្តកំពង់ចាម ចោទប្រកាន់លើក្មេងទំនើង ១៤នាក់ និងស្នើសុំឃុំខ្លួនបណ្ដោះអាសន្ន
ភ្នំពេញ ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នា ថ្ងៃទី២៦ ធ្នូ សម្រេចធ្វើការចោទប្រកាន់លើជន សង្ស័យជាក្រុមក្មេងទំនើង២ក្រុមដែលមានគ្នាសរុបចំនួន១៤នាក់ និងស្នើសុំឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ទៅវិញទៅមក)» និងបទ «ហិង្សាដោយចេតនា(ទៅវិញទៅមក)» ប្រព្រឹត្តនៅចំណុចក្រោយ សាលាបាលី ក្នុងបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន កាលពីថ្ងៃទី២២ ធ្នូ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន២ក្រុមមានគ្នីគ្នាសរុបចំនួន ១៥នាក់ ដែលបានវាយគ្នាទៅវិញទៅមក ដោយប្រើដំបងឬស្សី ឆ្នាំងដែកអ៊ីណុក និងកៅអីជ័រ នៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណ វត្តពោធិ៍វង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ជាមួយនោះ តំណាងអយ្យការបានសម្រេចធ្វើការដោះលែងជនសង្ស័យម្នាក់ ឈ្មោះ បូរ៉ា ប៉ារ៉ាវ៉ាត់ ដោយ មូលហេតុ ជននេះមានអាយុ ១៣ឆ្នាំ […]
ភ្នំពេញ ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នា ថ្ងៃទី២៦ ធ្នូ សម្រេចធ្វើការចោទប្រកាន់លើជន សង្ស័យជាក្រុមក្មេងទំនើង២ក្រុមដែលមានគ្នាសរុបចំនួន១៤នាក់ និងស្នើសុំឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ទៅវិញទៅមក)» និងបទ «ហិង្សាដោយចេតនា(ទៅវិញទៅមក)» ប្រព្រឹត្តនៅចំណុចក្រោយ សាលាបាលី ក្នុងបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន កាលពីថ្ងៃទី២២ ធ្នូ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន២ក្រុមមានគ្នីគ្នាសរុបចំនួន ១៥នាក់ ដែលបានវាយគ្នាទៅវិញទៅមក ដោយប្រើដំបងឬស្សី ឆ្នាំងដែកអ៊ីណុក និងកៅអីជ័រ នៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណ វត្តពោធិ៍វង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ជាមួយនោះ តំណាងអយ្យការបានសម្រេចធ្វើការដោះលែងជនសង្ស័យម្នាក់ ឈ្មោះ បូរ៉ា ប៉ារ៉ាវ៉ាត់ ដោយ មូលហេតុ ជននេះមានអាយុ ១៣ឆ្នាំ ដែលតាមផ្លូវច្បាប់ គឺមិនអាចធ្វើការឃាត់ខ្លួន និងចោទប្រកាន់បាន ព្រមទាំង សម្រេចមិនធ្វើការឃាត់ខ្លួនលើជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ រដ្ឋា ផងដែរ ព្រោះជននេះរងរបួសបែកក្បាលហូរឈាមច្រើន និងបាក់ដងកាំបិតដែលកាលៈទេសៈ នេះ តម្រូវឲ្យមានការសង្គ្រោះ និងព្យាបាល ។
ដោយឡែក បន្ទាប់ពីបញ្ចប់ការស្តាប់ចម្លើយ និងពិនិត្យ យ៉ាងហ្មត់ចត់លើគ្រប់ភស្តុតាង តំណាងអយ្យការ ក៏បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ និងស្នើសុំឃុំខ្លួនបណ្ដោះអាសន្ន ចំពោះក្រុមក្មេងទំនើងទាំង២ក្រុមនេះ៕