សាយ ត្រៀមរត់ដើម្បីអបអរចំណងការទូតកម្ពុជា-ថៃ រយៈពេល ៧៥ឆ្នាំ

លោក អួន បឋម ហៅ សាយ ដែលបច្ចុប្បន្នកំពុងលេចធ្លោលើការងារជួយសង្គម និងទទួលការគាំច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាននោះ The post សាយ ត្រៀមរត់ដើម្បីអបអរចំណងការទូតកម្ពុជា-ថៃ រយៈពេល ៧៥ឆ្នាំ appeared first on Kampuchea Thmey Daily.

សាយ ត្រៀមរត់ដើម្បីអបអរចំណងការទូតកម្ពុជា-ថៃ រយៈពេល ៧៥ឆ្នាំ

លោក អួន បឋម ហៅ សាយ ដែលបច្ចុប្បន្នកំពុងលេចធ្លោលើការងារជួយសង្គម និងទទួលការគាំច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាននោះ ថ្មីៗនេះ បានប្រកាសត្រៀមកម្មវិធីរត់ជាមួយគ្នាដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃចំណងមិត្តភាពកម្ពុជា-ថៃ។

សាយ

តារាចម្រៀង សាយ បានបញ្ជាក់ឱ្យដឹងថា សម្រាប់កម្មវិធី” រត់ជាមួយគ្នាដើម្បីបង្កើតមិត្តភាព” (TWO KIN GDOMS RUN 2025 គឺរៀបចំឡើងក្នុងគោលបំណងអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃចំណងមិត្តភាពកម្ពុជា- ថៃ។ កម្មវិធីរត់ឆ្លងប្រទេសកម្ពុជាទៅថៃ នេះនឹងរៀបចំរត់ឆ្លងកាត់ពីស្ពានមិត្តភាពស្ទឹងបត់-បានណងអៀន។

សាយ និយាយទៀតថានេះឱកាសពិសេសដែលអ្នកទាំងអស់គ្នា នឹងក្លាយជាចំណែកមួយនៃចំណងមិត្ត ភាពកម្ពុជា-ថៃ តាមរយៈការរត់នៅលើស្ពានមិត្តភាពកម្ពុជា-ថៃដែលពោរពេញទៅដោយអត្ថន័យនិងអនុស្សាវរីយ៍។

លោក សាយ បន្ថែមថា ចំពោះបមហាជនចង់ចូលរួមកម្មវិធីនេះ អាចចូលរួមចុះឈ្មោះរត់ដើម្បីជាបទពិសោធដោយកម្មវិធីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ។ ក្នុងនោះយើងអាចជ្រើសរើសរយៈចម្ងាយដែលពេញចិត្តរត់ ១១.៣ គីឡូម៉ែត្រ ៧.៤ គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ។ សម្រាប់រយៈចម្ងាយ ៤គីឡូម៉ែត្រ ចេញដំណើរពីប្រទេសកម្ពុជាតែម្តង។

តារាប្រុសលោក សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថា លោកជាសិល្បករខ្មែរមួយរូបដែលលេចធ្លោតាមរយ:កិច្ចការងារចូលរួមសង្គម ពិសេសកន្លងមក សាយបានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជូនដល់មន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរជាដើម។ គិតមកដល់ពេលនេះ សាយ បានបង្កើតកម្មវិធីរត់មានរយៈពេលប្រមាណ ៥ឆ្នាំ មកហើយដែរ៕ អត្ថបទ៖ ចាន់រ៉ា

The post សាយ ត្រៀមរត់ដើម្បីអបអរចំណងការទូតកម្ពុជា-ថៃ រយៈពេល ៧៥ឆ្នាំ appeared first on Kampuchea Thmey Daily.