សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ការប្រកាសរបស់សេតវិមានចុងក្រោយនេះ ធ្វើឡើងក្រោយ​ចិន​កាលពីសប្ដាហ៍មុន បាន​ដំឡើងពន្ធសងសឹក​ ១២៥ ភាគរយ លើទំនិញនាំចូលពីអាមេរិក The post សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ appeared first on Kampuchea Thmey Daily.

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

សេតវិមាន​បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ​នៅយប់ថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) ថា សហរដ្ឋ​អាមេរិក​​បាន​ប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីចិន​ដល់ ២៤៥ ភាគរយ។

ការប្រកាសរបស់សេតវិមានចុងក្រោយនេះ ធ្វើឡើងក្រោយ​ចិន​កាលពីសប្ដាហ៍មុន បាន​ដំឡើងពន្ធសងសឹក​ ១២៥ ភាគរយ លើទំនិញនាំចូលពីអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹង​ការដំឡើងពន្ធ ១៤៥ ភាគរយ លើទំនិញនាំចូលពីចិន​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

សេតវិមាន បាននិយាយយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ប្រទេសចិនប្រឈមមុខនឹងពន្ធរហូតដល់ ២៤៥ ភាគរយ​ លើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលជាលទ្ធផលនៃសកម្មភាពសងសឹករបស់ប្រទេសនេះ​»។

សេតវិមាន​បានបន្តថា៖ «នៅថ្ងៃទី១ លោកប្រធានាធិបតី ត្រាំ បានផ្តួចផ្តើមគោលនយោបាយពាណិជ្ជកម្មអាមេរិកដំបូងរបស់លោក​ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់អាមេរិកអស្ចារ្យម្តងទៀត»។ សេតវិមាន​បន្ថែមថា៖ «ប្រទេសជាង ៧៥ បានឈានដល់ការពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរួចហើយ។ ជាលទ្ធផល ពន្ធខ្ពស់ទៅតាមប្រទេសនីមួយៗ បច្ចុប្បន្នត្រូវបានផ្អាកចំពេលការពិភាក្សាទាំងនេះធ្វើឡើង​ លើកលែងតែចិនដែលបានសងសឹក»។

ចិន មិនទាន់ឆ្លើយតបយ៉ាងណាទេ។ មន្រ្តីចិនបាន​បាន​ព្រមាន​នាពេលកន្លងមកថា គ្មាននរណាឈ្នះក្នុង​សង្រ្គាមពាណិជ្ជកម្មទេ ហើយ​រដ្ឋាភិបាល​បាន​និយាយនៅពេលដំឡើងពន្ធសងសឹកថា​ ខ្លួននឹងឈប់អើពើលើការបង្កើនពន្ធរបស់អាមេរិក «នាពេលអនាគត» ទោះបីអាមេរិកដំឡើងដល់កម្រិតខ្ពស់យ៉ាងណាក៏ដោយ៕

The post សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ appeared first on Kampuchea Thmey Daily.