សហព័ន្ធជឺជីតសូកម្ពុជា កំពុងហ្វឹកហាត់ត្រៀមឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម លើកទី៣៣
តំណាងសហព័ន្ធកីឡាជឺជីតសូកម្ពុជា បានបញ្ជាក់ហើយថាកីឡារបស់ខ្លួន The post សហព័ន្ធជឺជីតសូកម្ពុជា កំពុងហ្វឹកហាត់ត្រៀមឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម លើកទី៣៣ appeared first on Kampuchea Thmey Daily.

តំណាងសហព័ន្ធកីឡាជឺជីតសូកម្ពុជា បានបញ្ជាក់ហើយថាកីឡារបស់ខ្លួននឹងលេងនៅស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃ អំឡុងខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពហ្វឹកហាត់ (រូបភាពផ្ដល់ជូន)
ចំពោះវិញ្ញាសាដែលនឹងត្រូវប្រកួតប្រជែងមេដាយលើកនេះផងដែរគឺមាន ១៨វិញ្ញាសាដូចជា៖
ក- Ne-waza
ផ្នែកបុរស
1- 62kg, 2- 69kg, 3- 77kg, 4- 85kg
ផ្នែកនារី
5- 48kg, 6- 57kg, 7- 63kg
ខ- Fighting
ផ្នែកបុរស
8- 62kg, 9- 77kg
ផ្នែកនារី
10- 52kg, 11- 63kg
គ- Duo Classic
ផ្នែកបុរស
12- Duo Classic, 13- Duo Show
ផ្នែកនារី
14- Duo Classic, 15- Duo Show
16- Duo Classic Mix, 17- Duo Show Mix,
18- Mixed Team

សកម្មភាពហ្វឹកហាត់ (រូបភាពផ្ដល់ជូន)
បច្ចុប្បន្នកីឡាករ កីឡាការិនីសរុបទាំង ១៧នាក់កំពុងហ្វឹកហាត់ទីតាំងចំនួន ២កន្លែងផ្សេងទៅតាមវិញ្ញាសារៀងខ្លួន កន្លែងទី១ ហ្វឹកហាត់នៅ NOCC ជាន់ទី៣ និងកន្លែងទី២ នៅក្លឹបគិរី ផ្សារកណ្ដាល។
បញ្ជាក់ដែរថា ស៊ីហ្គេម លើកទី៣ ប្រទេសថៃ នឹងចាប់ផ្ដើមពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥។ ការប្រកួតនេះនឹងមាន ៥០ប្រភេទកីឡា និងត្រូវជា ៥៧៤ វិញ្ញាសា។ កម្ពុជានឹងបញ្ជូន ៤០ប្រភេទកីឡាចូលរួមប្រកួតក្នុងនោះក៏មានកីឡាជឺជិតសូផងដែរ៕



សកម្មភាពហ្វឹកហាត់ (រូបភាពផ្ដល់ជូន)
អត្ថបទដោយ៖ នួន ស៊ីណា
The post សហព័ន្ធជឺជីតសូកម្ពុជា កំពុងហ្វឹកហាត់ត្រៀមឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម លើកទី៣៣ appeared first on Kampuchea Thmey Daily.