សហព័ន្ធគុនខ្មែរកែប្រែលក្ខខណ្ឌប្រកួត២ចំណុច
សហព័ន្ធកីឡាគុនខ្មែរបានសម្រេចកែប្រែលក្ខខណ្ឌនៃការប្រកួត២ចំណុចដើម្បីឲ្យកីឡាករ កីឡារិនីអាចប្រកួតបានកាន់តែច្រើនក្នុងមួយៗខែ The post សហព័ន្ធគុនខ្មែរកែប្រែលក្ខខណ្ឌប្រកួត២ចំណុច appeared first on Kampuchea Thmey Daily.

សហព័ន្ធកីឡាគុនខ្មែរបានសម្រេចកែប្រែលក្ខខណ្ឌនៃការប្រកួត២ចំណុចដើម្បីឲ្យកីឡាករ កីឡាការិនីអាចប្រកួតបានកាន់តែច្រើនក្នុងមួយៗខែ។
ទី១. លក្ខខណ្ឌចាស់គឺកីឡាករ កីឡាការិនីត្រូវសម្រាក២សប្តាហ៍ ទើបអាចឡើងប្រកួតបន្ទាប់ទៀតបាន ប៉ុន្តែលក្ខខណ្ឌចាស់នេះត្រូវបានកែប្រែមកសល់ត្រឹម៩ថ្ងៃប៉ុណ្ណោះ។ ដូច្នេះតាមរយៈលក្ខខណ្ឌថ្មីនេះគឺមានន័យថា កីឡាករ កីឡាការិនីហោចណាស់អាចប្រកួតបាន៣ដងក្នុងមួយ១ខែ។

ទី២. សហព័ន្ធគុនខ្មែរបានកំណត់លក្ខខណ្ឌថ្មីមួយទៀតគឺ ប្រសិនបើកីឡាករ កីឡាការិនីណាឈ្នះដៃគូក្នុងទឹកទី១ដោយមិនប្រើថាមពលច្រើន និងគ្មានរបួសស្មានអ្វី អាចប្រកួតនៅសប្តាហ៍បន្ទាប់ទៀតបាន។
សហព័ន្ធគុនខ្មែរបានកំណត់លក្ខខណ្ឌចាស់សម្រាប់ការសម្រាក២សប្តាហ៍ទើបអាចប្រកួតទៀតបានកាលពីដើមខែមករា ឆ្នាំ២០២៥។ បន្ទាប់ពីសម្រេចលក្ខខណ្ឌនេះកីឡាករ កីឡាការិនីជាច្រើននាក់ត្រូវបានពិន័យជាបន្តបន្ទាប់។
ទន្ទឹមជាមួយគ្នានេះ ក្លិប ក៏ដូចជាកីឡាករ កីឡាការិនីជាច្រើនបានស្នើសុំឲ្យមានការរបន្ធូរបន្ថយសម្រាប់អត្តពលិកគុនខ្មែរមិនសូវល្បី តម្លៃខ្លួនតិច អនុញ្ញាតឲ្យពួកគាត់អាចបានប្រកួតញឹកញាប់ដើម្បីទទួលបានចមណូលទ្រទ្រង់លើការចំណាយប្រចាំថ្ងៃ។ នៅពេលពួកគាត់ទទួលបានតម្លៃខ្លួនទាប ហើយការប្រកួតម្តងឬពីរដងក្នុងមួយខែធ្វើឲ្យពួកគាត់ខ្វះខាតចំណូល។
ជាពិសេសទៀតនោះ កម្មវិធីប្រកួតប្រចាំសប្តាហ៍មានច្រើន និងមានចេញទៅប្រកួតនៅក្រៅប្រទេសថែមទៀត ជាហេតុធ្វើឲ្យខ្វះធនធានកីឡាករ កីឡាការិនីដើម្បីបំពេញទៅតាមទីផ្សារប្រកួតដែលកំពុងមានច្រើន។ តាមរយៈនេះហើយទើបបានសហព័ន្ធគុនខ្មែរសម្រេចកែប្រែ និងបន្ថែមលក្ខខណ្ឌនៃការប្រកួតថ្មី៕


អត្ថបទ៖ វីរបុត្រ
The post សហព័ន្ធគុនខ្មែរកែប្រែលក្ខខណ្ឌប្រកួត២ចំណុច appeared first on Kampuchea Thmey Daily.