សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ តាមរយៈបណ្តាញសង្គមហ្វេសបុស​បុក​ផ្លូវការ​របស់​សម្តេច The post សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ” appeared first on Kampuchea Thmey Daily.

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ តាមរយៈបណ្តាញសង្គមហ្វេសបុស​បុក​ផ្លូវការ​របស់​សម្តេច បានសរសេរថា ស្រប​ពេល​ដែលថ្មីៗនេះ មានជម្លោះពាក្យសំដី រវាងប្រធានាធិបតីអាមេរិក និង​ប្រធាធិបតី​អ៊ុយក្រែន​សម្ដេច​បាន​ជូន​រូបថត​ពេល​សម្ដេចចរចាឆ្នាំ១៩៨៩ ដែល​ហៅ​ថា វេច​បាយ​ស៊ី​ដើម្បី​ចរចា​រក​សន្តិភាព ដោយ​ពេល​នេះ សម្ដេច​បាន​យក​បទពិសោធន៍ គឺ​ការ «អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់» នេះជាមេរៀន ក្នុងវ័យ៣៧ឆ្នាំចេញចរចាស្វែងរកសន្ដិភាព ដើម្បីសេចក្តីសុខរបស់ជាតិ។

បន្ថែម​លើនេះ សម្ដេចប្រមុខរដ្ឋស្ដីទី​បាន​លើក​ឡើង​ពី​ស្ថានភាពសុខភាពរបស់សម្តេចថា ម្សិលមិញ​សម្ដេច​បាន​ធ្វើតេស្តរហ័សពិនិត្យឃើញ អវិជ្ជមានកូវីដ-១៩ ហើយ​តែ​សម្ដេច​នៅ​តែ​មិន​ទាន់​ហ៊ាន​ប្រថុយ​ដើម្បី​ចូល​រួម​ដង្ហែ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​ជា​ទីគោរពសក្ការៈ​យាង​ទៅ​ប៉េកាំង​ព្រឹកមិញ​នេះ​ទេ ព្រោះ​សម្ដេចនៅហៀរសំបោរនៅឡើយ។ ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។

សម្ដេច​តេជោ​បាន​បញ្ជាក់​ថា មុន​នេះ ២ ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងសម្ដេចកំណត់ថា សម្ដេចពុំមានជម្ងឺកូវីដ-១៩ ទៀតទេ។ សម្ដេចថ្លែងថា “ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំង ទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ-១៩ ជាលើកទី២ និងខិតខំមិនឱ្យមានការលាជាលើកទី៣”។

សម្ដេចតេជោបានសរសេរថា ដោយសារថ្មីៗនេះ មាន​ជម្លោះ​ពាក្យ​សំដី​រវាង​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​អ៊ុយក្រែន​សម្ដេចជូនរូបថតពេលសម្ដេចចរចាឆ្នាំ១៩៨៩ ដែល​សម្ដេចហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព»។ “ពេលនោះ ខ្ញុំទើបមានអាយុ ៣៧ ឆ្នាំ​តែ​ពូកែ​អត់ធ្មត់ ដើម្បី​សេចក្តីសុខ​របស់ជាតិ។ អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះមេរៀនរបស់ខ្ញុំ”៕

The post សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ” appeared first on Kampuchea Thmey Daily.