សម្ដេចតេជោ ហ៊ុន សែន បដិសេធ ចំពោះការចុះផ្សាយ អំពីមរណភាពបងប្រុសរបស់សម្ដេច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសបដិសេធចំពោះការចុះផ្សាយមួយចំនួន អំពីមរណភាពបងប្រុសរបស់សម្ដេច គឺលោក (ហ៊ុន សាន) ដោយសម្ដេចបានបញ្ជាក់ថា បងប្រុសរបស់សម្ដេចនៅមានជិវិតនៅឡើយ ដែលគ្រូពេទ្យកំពុង បន្តសង្រ្គោះនៅហ្នឹងផ្ទះ។ នៅលើគណនីហ្វេសប៊ុក នាព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក និងបានភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖ « មុននេះប៉ុន្មានម៉ោងមានព័ត៌មានថា បងប្រុសរបស់ខ្ញុំ (ហ៊ុន សាន)ទទួលមរណភាពហើយ។ ខ្ញុំសូមបញ្ជាក់ថាបងប្រុសរបស់ខ្ញុំនៅ មានជិវិតនៅឡើយដែលគ្រូពេទ្យកំពុង បន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្រុសខ្ញុំក៏ ដូចជាការរាប់អានចំពោះគ្រួសារខ្ញុំ»៕

សម្ដេចតេជោ ហ៊ុន សែន បដិសេធ ចំពោះការចុះផ្សាយ អំពីមរណភាពបងប្រុសរបស់សម្ដេច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសបដិសេធចំពោះការចុះផ្សាយមួយចំនួន អំពីមរណភាពបងប្រុសរបស់សម្ដេច គឺលោក (ហ៊ុន សាន) ដោយសម្ដេចបានបញ្ជាក់ថា បងប្រុសរបស់សម្ដេចនៅមានជិវិតនៅឡើយ ដែលគ្រូពេទ្យកំពុង បន្តសង្រ្គោះនៅហ្នឹងផ្ទះ។

នៅលើគណនីហ្វេសប៊ុក នាព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក និងបានភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖ « មុននេះប៉ុន្មានម៉ោងមានព័ត៌មានថា បងប្រុសរបស់ខ្ញុំ (ហ៊ុន សាន)ទទួលមរណភាពហើយ។ ខ្ញុំសូមបញ្ជាក់ថាបងប្រុសរបស់ខ្ញុំនៅ មានជិវិតនៅឡើយដែលគ្រូពេទ្យកំពុង បន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្រុសខ្ញុំក៏ ដូចជាការរាប់អានចំពោះគ្រួសារខ្ញុំ»៕