សភាបក្សប្រឆាំងកូរ៉េខាងត្បូងបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទីដែលកាន់អំណាច១៣ថ្ងៃ
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Han Duck-soo ដែលឡើងកាន់អំណាចត្រឹមរយៈពេល១៣ថ្ងៃត្រូវសភាជាតិបោះឆ្នោតទម្លាក់នៅថ្ងៃសុក្រ... The post សភាបក្សប្រឆាំងកូរ៉េខាងត្បូងបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទីដែលកាន់អំណាច១៣ថ្ងៃ appeared first on Kampuchea Thmey Daily.
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Han Duck-soo ដែលឡើងកាន់អំណាចត្រឹមរយៈពេល១៣ថ្ងៃត្រូវសភាជាតិដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងបោះឆ្នោតទម្លាក់នៅរសៀលនៅថ្ងៃសុក្រ ទី២៧ ខែធ្នូ បន្ទាប់ពីការបដិសេធការចេញក្រឹត្យតែងតាំងចៅក្រម និង បង្កើតក្រុមស៊ើបអង្កេតពិសេស។
ក្រុមសមាជិកសភានៃគណបក្សប្រឆាំងទាំងអស់ចំនួន១៩២ បានបោះឆ្នោតគាំទ្រការព្យួរដំណែងប្រធានាធិបតីស្តីទី ខណៈសមាជិកសភានៃគណបក្សកាន់អំណាចទាំង ១០៨ បានធ្វើពហិការមិនបោះឆ្នោត។
បន្ទាប់ពីការដកតំណែងប្រធានាធិបតីស្តីទីនាពេលនេះ បានធ្វើឱ្យវិបត្តិនយោបាយរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទី៤នៅអាស៊ីមួយនេះ ធ្លាក់ចូលកាន់តែជ្រៅទៅនិងប្រឈមបញ្ហាផ្លូវច្បាប់កាន់តែស្មុគស្មាញ។
លោក Han Duck-soo កាន់តួនាទីជានាយករដ្ឋមន្រ្តី និងជាប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ក្រោយសភាជាតិបោះឆ្នោតចោទប្រកាន់ដកតំណែង ប្រធានាធិបតីលោក Yoon Suk Yeol កាលពីថ្ងៃទី១៤ខែធ្នូ ដោយសំឡេង២០៤ រួមទាំងសមាជិកសភាគណបក្សកាន់អំណាចរបស់លោកផង។
មុនការបោះឆ្នោតប្រព្រឹត្តទៅនាថ្ងៃសុក្រនេះ ប្រធានសភាកូរ៉េខាងត្បូង លោក Woo Son-shik បាននិយាយថា ដើម្បីដកតំណែង ប្រធានាធិបតីស្តីទី លោក Han Duck-soo គឺត្រូវការសំឡេងគាំទ្រត្រឹម១៥១សំឡេង ប៉ុណ្ណោះព្រោះលោកកាន់តួនាទីជា នាយករដ្ឋមន្ត្រី។ ការបោះឆ្នោតទម្លាក់លោក Yoon គឺត្រូវការសំឡេងចំនួន២០០ដែលជាសំឡេងចាំបាច់ ២ភាគ៣។
ការដកដំណែងលោក Han បានសេចក្តីថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវក្លាយជាប្រធានាធិបតីស្តីទីបន្ត៕
ដោយ រ៉ាន់ រើយ
The post សភាបក្សប្រឆាំងកូរ៉េខាងត្បូងបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទីដែលកាន់អំណាច១៣ថ្ងៃ appeared first on Kampuchea Thmey Daily.