វៀតណាមបារម្ភពីបញ្ហាសាច់ប្រាក់ងាយស្រួលក្នុងវិស័យធនាគារ
អត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើមួយចំនួនរបស់ធនាគារវៀតណាម បានធ្លាក់ចុះជាផ្លូវការក្រោម ៦ ភាគរយក្នុងមួយឆ្នាំ។ The post វៀតណាមបារម្ភពីបញ្ហាសាច់ប្រាក់ងាយស្រួលក្នុងវិស័យធនាគារ appeared first on Kampuchea Thmey Daily.

ធនាគារជាច្រើនក្នុងប្រទេសវៀតណាម បានទម្លាក់អត្រាការប្រាក់បញ្ញើភ្លាមៗកាលពីសប្តាហ៍មុន ដោយបើកផ្លូវសម្រាប់ការកាត់បន្ថយអត្រាការប្រាក់កម្ចីនាពេលខាងមុខ ដើម្បីជំរុញអាជីវកម្ម និងការស្តារឡើងវិញនូវសេដ្ឋកិច្ច។

យ៉ាងណាមិញ អ្នកជំនាញលើកឡើងថា ខណៈគោលនយោបាយនេះផ្ដល់ផលប្រយោជន៍ធំដល់សេដ្ឋកិច្ចទូទៅ ផលប៉ះពាល់របស់វាទៅលើសាច់ប្រាក់ងាយស្រួលរបស់ធនាគារ និងមូលធននីយកម្ម បានលេចចេញកាន់តែច្បាស់ទៅៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ធនាគារជាច្រើនបានដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើ ដើម្បីទាក់ទាញមូលនិធិមិនកើនការប្រាក់ ចំពេលមានបញ្ហាសាច់ប្រាក់ងាយស្រួល និងតម្រូវការដើមទុនកើនឡើង។ ការប្រកួតប្រជែងលើអត្រានេះ ប៉ះពាល់ដល់ទាំងប្រាក់បញ្ញើ និងការផ្តល់ប្រាក់កម្ចី ដោយបន្ថែមសម្ពាធលើអាជីវកម្ម និងសេដ្ឋកិច្ច។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានបញ្ជាឱ្យធនាគាររដ្ឋវៀតណាម (SBV) ត្រួតពិនិត្យធនាគារដែលបង្កើនអត្រាប្រាក់បញ្ញើនាពេលថ្មីៗនេះ និងតាមដានយ៉ាងដិតដល់នូវគោលនយោបាយអត្រាការប្រាក់នៅទូទាំងស្ថាប័នហិរញ្ញវត្ថុ។

នៅថ្ងៃទី ២៥ ខែកុម្ភៈ SBV បានបើកកិច្ចប្រជុំជាមួយបណ្ដាធនាគារ ដើម្បីដោះស្រាយយុទ្ធសាស្រ្តសម្រាប់ស្ថេរភាពអត្រាការប្រាក់បញ្ញើ។ជាលទ្ធផល ធនាគារដូចជា Eximbank, BVBank, KienlongBank, Maritime Bank of Vietnam (MSB) និង VietBank បានប្រកាសតារាងអត្រាការប្រាក់ប្រាក់បញ្ញើថ្មី ជាមួយនឹងការកាត់បន្ថយខ្ពស់បំផុតរហូតដល់ ០,៧ ភាគរយ ក្នុងមួយឆ្នាំ។
អត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើមួយចំនួន បានធ្លាក់ចុះជាផ្លូវការក្រោម ៦ ភាគរយក្នុងមួយឆ្នាំ។ អ្នកជំនាញលើកឡើងថា ការណ៍នេះផ្តល់ឱកាសតិចតួចសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ប្រភេទនេះ បន្ថែមទៀត និងបានបង្កើនការព្រួយបារម្ភអំពីសាច់ប្រាក់ងាយស្រួល ជាពិសេសក្នុងចំណោមស្ថាប័នតូចៗ។
នាយកផ្នែកវាយតម្លៃស្ថាប័នហិរញ្ញវត្ថុនៅក្រុមហ៊ុន S&P Global Ratings លោក Ivan Tan បាននិយាយថា ផលប៉ះពាល់នៃគោលនយោបាយទៅលើសាច់ប្រាក់ងាយស្រួល និងមូលធនរបស់ធនាគារកាន់តែច្បាស់ទៅៗ។ លោកថា ធនាគារវៀតណាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនប្រចាំឆ្នាំប្រហែល ១៥-១៦ ភាគរយ ប៉ុន្តែនៅតែប្រឈមមុខនឹងបញ្ហាមួយគឺ កម្រិតដើមទុនទាប។
តាមរយៈការកាត់បន្ថយអត្រាការប្រាក់ប្រាក់បញ្ញើ ធនាគារអាចនឹងរកប្រាក់ចំណេញបានទាប ដែលអាចកំណត់សមត្ថភាពរបស់ពួកគេក្នុងការពង្រឹងមូលធនរបស់ពួកគេ៕
The post វៀតណាមបារម្ភពីបញ្ហាសាច់ប្រាក់ងាយស្រួលក្នុងវិស័យធនាគារ appeared first on Kampuchea Thmey Daily.