លោក Trump ៖ ប្រទេសកាណាដាអាចរក្សាទុកភ្លេងជាតិបាន នៅពេលក្លាយជារដ្ឋទី៥១ របស់អាមេរិក
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយបែបលេងសើចថា ប្រទេសកាណាដាអាចរក្សាភ្លេងជាតិរបស់ខ្លួន នៅពេលដែលខ្លួនចូលរួមជាមួយសហរដ្ឋអាមេរិក។ ប្រភពដដែលបានសរសេរទៀតថាការអត្ថាធិប្បាយនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំសមាគមអភិបាលសាធារណៈរដ្ឋក្នុងក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បានបង្ហើបម្តងហើយម្តងទៀតនូវគំនិតនៃការទាញយកប្រទេសកាណាដា ជាផ្នែកមួយនៃទឹកដីអាមេរិកដោយលើកឡើងពីការពឹងផ្អែកលើសហរដ្ឋអាមេរិក។ លោក Trump បាននិយាយដោយសំដៅទៅលើបទភ្លេងជាតិរបស់កាណាដាថា៖ យើងនឹងត្រូវដោះស្រាយកិច្ចព្រមព្រៀងមួយចំនួន… ព្រោះខ្ញុំចូលចិត្តភ្លេង ‘O Canada’ ខ្លាំងណាស់។ វាជារឿងដ៏ស្រស់ស្អាត។ ខ្ញុំគិតថា យើងនឹងត្រូវរក្សាវាសម្រាប់រដ្ឋទី៥១របស់យើង។ រដ្ឋាភិបាលទីក្រុង Ottawa បានច្រានចោលជាបន្តបន្ទាប់នូវគំនិតរបស់ប្រទេសដែលកំពុងត្រូវបានស្រូបចូលទៅក្នុងសហរដ្ឋអាមេរិក ដោយនាយករដ្ឋមន្ត្រីកាណាដាដែលផុតអាណត្តិលោក Justin Trudeau បានពណ៌នាអំពីគំនិតរបស់លោក Trump ថាជាមិនគួរឲ្យមានការចាប់ផ្តើមបែបនេះនោះទេ។ គួរឲ្យដឹងដែរថាលោក Trump បាននិយាយបែបកំប្លែងបែបនេះ ខណៈដែលនិ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយបែបលេងសើចថា ប្រទេសកាណាដាអាចរក្សាភ្លេងជាតិរបស់ខ្លួន នៅពេលដែលខ្លួនចូលរួមជាមួយសហរដ្ឋអាមេរិក។
ប្រភពដដែលបានសរសេរទៀតថាការអត្ថាធិប្បាយនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំសមាគមអភិបាលសាធារណៈរដ្ឋក្នុងក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បានបង្ហើបម្តងហើយម្តងទៀតនូវគំនិតនៃការទាញយកប្រទេសកាណាដា ជាផ្នែកមួយនៃទឹកដីអាមេរិកដោយលើកឡើងពីការពឹងផ្អែកលើសហរដ្ឋអាមេរិក។
លោក Trump បាននិយាយដោយសំដៅទៅលើបទភ្លេងជាតិរបស់កាណាដាថា៖ យើងនឹងត្រូវដោះស្រាយកិច្ចព្រមព្រៀងមួយចំនួន… ព្រោះខ្ញុំចូលចិត្តភ្លេង ‘O Canada’ ខ្លាំងណាស់។ វាជារឿងដ៏ស្រស់ស្អាត។ ខ្ញុំគិតថា យើងនឹងត្រូវរក្សាវាសម្រាប់រដ្ឋទី៥១របស់យើង។
រដ្ឋាភិបាលទីក្រុង Ottawa បានច្រានចោលជាបន្តបន្ទាប់នូវគំនិតរបស់ប្រទេសដែលកំពុងត្រូវបានស្រូបចូលទៅក្នុងសហរដ្ឋអាមេរិក ដោយនាយករដ្ឋមន្ត្រីកាណាដាដែលផុតអាណត្តិលោក Justin Trudeau បានពណ៌នាអំពីគំនិតរបស់លោក Trump ថាជាមិនគួរឲ្យមានការចាប់ផ្តើមបែបនេះនោះទេ។
គួរឲ្យដឹងដែរថាលោក Trump បាននិយាយបែបកំប្លែងបែបនេះ ខណៈដែលនិយាយសំដៅទៅលើជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរជុំវិញបញ្ហាបង្កើនតម្លៃពន្ធលើទំនិញនាំចូលនាពេលកន្លងមក៕
ប្រែសម្រួល៖ ស៊ុនលី