លោក Owen ចុចឈ្មោះក្រុម ៤ អាចឈ្នះ UCL រដូវកាលនេះ មានទាំង Barca

អតីតខ្សែប្រយុទ្ធ Liverpool និង Manchester United លោក Michael Owen បានសម្លឹងឃើញក្រុមធំៗចំនួន ៤ ដែលនឹងអាចឈ្នះពានរង្វាន់ UEFA Champions League... The post លោក Owen ចុចឈ្មោះក្រុម ៤ អាចឈ្នះ UCL រដូវកាលនេះ មានទាំង Barca appeared first on Kampuchea Thmey Daily.

លោក Owen ចុចឈ្មោះក្រុម ៤ អាចឈ្នះ UCL រដូវកាលនេះ មានទាំង Barca

អតីតខ្សែប្រយុទ្ធ Liverpool និង Manchester United លោក Michael Owen បានសម្លឹងឃើញក្រុមធំៗចំនួន ៤ ដែលនឹងអាចឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាល ២០២៤-២០២៥។

Michael Owen
លោក Michael Owen 

បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះនៅវគ្គ League Phase រួចរាល់ ទីបំផុតការប្រកួតពានរង្វាន់ UCL បានឈានមកដល់វគ្គ ១៦ ក្រុម។ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ការប្រកួតជើងទី១ នឹងចាប់ផ្តើម​ដោយ​ Club Brugge ត្រូវជួប Aston Villa, Real Madrid ត្រូវជួប Atletico Madrid, PSV ត្រូវជួប Arsenal និង Dortmund ត្រូវជួប LOSC Lille។

ចំណែកនៅថ្ងៃទី៦ ខែ​មីនា គឺ Feyenoord ត្រូវជួប Inter, Bayern Munich ត្រូវជួប Bayer Leverkusen, Benfica ត្រូវជួប Barcelona និង Paris Saint-Germain ត្រូវជួបជាមួយ Liverpool។

តាមរយៈក្រុមទាំង ១៦ ដែលបានឡើងមកដល់វគ្គចាញ់ធ្លាក់នេះ សុទ្ធតែអាចមានឱកាសឈ្នះពាន UCL ទាំងអស់។ ប៉ុន្តែបើតាមទស្សនៈរបស់លោក Owen វិញ លោកយល់ឃើញថា មានតែក្រុម ៤ ប៉ុណ្ណោះ ដែលអាចឈ្នះពានកំពូលរបស់ អឺរ៉ុប ក្នុងនោះមាន Liverpool, Real Madrid, Barcelona និង Bayern Munich

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Metro

The post លោក Owen ចុចឈ្មោះក្រុម ៤ អាចឈ្នះ UCL រដូវកាលនេះ មានទាំង Barca appeared first on Kampuchea Thmey Daily.