លោក Modi ចេញបញ្ជាផ្តល់សិទ្ធដល់យោធា បើកប្រតិបត្តិការដោយសេរីឆ្លើយតបទៅនឹង ភេរវកម្មនៅ Kashmir

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃអង្គារបានផ្តល់ឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស សេរីភាពក្នុងប្រតិបត្តិការពេញលេញ ដើម្បីកំណត់របៀប គោលដៅ និងពេលវេលានៃការឆ្លើយតបរបស់ឥណ្ឌាចំពោះការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅ Jammu និង Kashmir ដែលបានសម្លាប់មនុស្ស២៦នាក់។ សារនេះត្រូវបានថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ដែលចូលរួមដោយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh ទីប្រឹក្សាសន្តិសុខជាតិ Ajit Doval និងអគ្គសេនាធិការការពារជាតិ Anil Chauhan ។ ទូរទស្សន៍NDTV បានរាយការណ៍ថាក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោក Modi បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុង New Delhi ក្នុង ការដោះស្រាយការវាយប្រហារដ៏ឃោឃៅចំពោះអំពើភេរវកម្ម ហើយថាគាត់មាន ជំនឿ និងទំនុកចិត្តពេញលេញ ចំពោះសមត្ថភាពនៃយោធាឥណ្ឌា។ ប្រតិកម្មទៅនឹងការវាយប្រហារកាលពីសប្តាហ៍មុន លោក Modi បានប្តេជ្ញាថានឹង កំណត់អត្តសញ្ញាណ តាមដាន និងដាក់ទណ្ឌកម្ម ភេរវករ និងអ្នកគាំទ្ររបស់ពួកគេផងដែរ។ គួរឲ្យដឹងដែរថានៅក្នុងសុន្ទរកមួយនៅឯការជួបជុំមួយក្នុងរដ្ឋ Bihar លោកបាននិយាយថា ៖យើងនឹងដេញតាមពួកគេរហូតដល់ចុងបញ្ចប់នៃផែនដី ។ កាល​ពី​ថ្ងៃ​អាទិត្

លោក Modi ចេញបញ្ជាផ្តល់សិទ្ធដល់យោធា បើកប្រតិបត្តិការដោយសេរីឆ្លើយតបទៅនឹង ភេរវកម្មនៅ Kashmir

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃអង្គារបានផ្តល់ឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស សេរីភាពក្នុងប្រតិបត្តិការពេញលេញ ដើម្បីកំណត់របៀប គោលដៅ និងពេលវេលានៃការឆ្លើយតបរបស់ឥណ្ឌាចំពោះការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅ Jammu និង Kashmir ដែលបានសម្លាប់មនុស្ស២៦នាក់។

សារនេះត្រូវបានថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ដែលចូលរួមដោយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh ទីប្រឹក្សាសន្តិសុខជាតិ Ajit Doval និងអគ្គសេនាធិការការពារជាតិ Anil Chauhan ។

ទូរទស្សន៍NDTV បានរាយការណ៍ថាក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោក Modi បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុង New Delhi ក្នុង ការដោះស្រាយការវាយប្រហារដ៏ឃោឃៅចំពោះអំពើភេរវកម្ម ហើយថាគាត់មាន ជំនឿ និងទំនុកចិត្តពេញលេញ ចំពោះសមត្ថភាពនៃយោធាឥណ្ឌា។

ប្រតិកម្មទៅនឹងការវាយប្រហារកាលពីសប្តាហ៍មុន លោក Modi បានប្តេជ្ញាថានឹង កំណត់អត្តសញ្ញាណ តាមដាន និងដាក់ទណ្ឌកម្ម ភេរវករ និងអ្នកគាំទ្ររបស់ពួកគេផងដែរ។

គួរឲ្យដឹងដែរថានៅក្នុងសុន្ទរកមួយនៅឯការជួបជុំមួយក្នុងរដ្ឋ Bihar លោកបាននិយាយថា ៖យើងនឹងដេញតាមពួកគេរហូតដល់ចុងបញ្ចប់នៃផែនដី ។ កាល​ពី​ថ្ងៃ​អាទិត្យ លោក Modi បាន​បញ្ជាក់​ជា​ថ្មី​ថា៖អ្នក​ឃុបឃិត​និង​ជន​ល្មើស​នៃ​ការ​វាយ​ប្រហារ​នេះ​នឹង​ប្រឈម​មុខ​នឹង​ការ​ឆ្លើយ​តប​ដ៏​អាក្រក់​បំផុតជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី