លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul

អតីតអ្នកប្រដាល់ជើងខ្លាំង Mike Tyson ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ចំនួន១៣.៤លានដុល្លារអាមេរិក ដើម្បីទិញវីឡានៅរដ្ឋ Florida The post លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul appeared first on Kampuchea Thmey Daily.

លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul

អតីតអ្នកប្រដាល់ជើងខ្លាំង Mike Tyson ត្រូវបានគេរាយការណ៍​ពី​ការ​ចំណាយប្រាក់ចំនួន១៣.៤លានដុល្លារអាមេរិក ដើម្បីទិញវីឡានៅរដ្ឋហ្លរីដា​ដែល​តម្លៃ​នេះ​គឺ​​ពាក់កណ្តាល​ទឹកប្រាក់​ដែល​អាច​ទទួល​បាន​ពី​ការ​ប្រកួតជាមួយ Jake Paul។

អចលនទ្រព្យមានទីតាំងនៅ Tierra del Rey Estates ដ៏ធំនេះ មានទំហំលើផ្ទៃដីចំនួន២៧ហិចតា ហើយថែមទាំងរួមបញ្ចូលការចូលទៅកាន់បឹងឯកជនមួយ។ នេះបើយោងតាមកាសែត Palm Beach Post ។ អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់វ័យ៥៨ឆ្នាំរូបនេះ បានត្រឡប់​មកកាន់​សង្វៀនវិញ​ជា​មួយ Jake Paul ដែល​ជា​តារា​យូធូប ។

ទោះបីជាមិនបានប្រកួតកម្រិតប្រដាល់អាជីពក្នុងរយៈពេលជិត២ទសវត្សរ៍ក៏ដោយ លោក Tyson អាចប្រកួតទល់នឹងអ្នកប្រដាល់ YouTuber វ័យ២៧ឆ្នាំ ចំនួនប្រកួត៨ទឹកពេញ។ ចុងក្រោយ Paul ទទួលបានជ័យជំនះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ។

ក្រុមហ៊ុន Netflix បានចាក់ផ្សាយការប្រកួតនោះជាសកល និងបំបែកកំណត់ត្រាអ្នកទស្សនាច្រើន​បំផុត។ ការបង់ប្រាក់ពិតប្រាកដនៅតែមិនទាន់បង្ហាញឲ្យដឹងទេ ប៉ុន្តែលោក Tyson ត្រូវបានគេជឿថា រកបានប្រហែល២០លានដុល្លារពីការប្រកួតនោះ។

ថ្មីៗនេះ Tyson បានវិនិយោគមួយប្រាក់មួយចំណែកនៃប្រាក់ចំណូលពីការប្រកួតក្នុងអចលនទ្រព្យដ៏ប្រណីត​នៅរដ្ឋ ហ្លរីដា ។ កាសែត The Mirror បានរាយការណ៍ថា ប័ណ្ណធានាពិសេសបានបញ្ជាក់ពី Tyson ជាម្ចាស់ថ្មីនៃអចលនទ្រព្យ​នោះ​ ដែល​ត្រូវ​បានដកស្រង់សម្តីលោក Joseph Jonathan Schneider អ្នកតំណាងរបស់លោក Tyson៕

ប្រែសម្រួល៖ ផា រតនា

The post លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul appeared first on Kampuchea Thmey Daily.