រុស្ស៊ី បេីកការវាយប្រហារកប៉ាល់ ដឹកទំនិញដែលដឹកអាវុធ សម្រាប់ទាហានអ៊ុយក្រែន នៅសមុទ្រខ្មៅ
មូស្គូ៖ រុស្ស៊ីបានឧ្យដឹងថា កងកម្លាំងរបស់ខ្លួន បានកំណត់គោលដៅកប៉ាល់ដឹកទំនិញស្ងួតដែលផ្ទុកអាវុធ និងគ្រាប់រំសេវ សម្រាប់កងកម្លាំងអ៊ុយក្រែន នៅសមុទ្រខ្មៅ។ ការវាយប្រហារជាក្រុមក៏ត្រូវបានអនុវត្តប្រឆាំង នឹងកន្លែងដឹកជញ្ជូនពីរកន្លែងនៅក្នុងរដ្ឋធានីគៀវ របស់អ៊ុយក្រែនផងដែរ។ ទីតាំងទាំងពីរត្រូវបានប្រើ ដើម្បីរក្សាទុក និងចែកចាយសម្ភារៈយោធា សម្រាប់កងទ័ពអ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងដោយប្រើអាវុធ ដែលមានភាពជាក់លាក់ខ្ពស់ដែលបាញ់ចេញពីអាកាស និងយន្តហោះគ្មានមនុស្សបើកវាយប្រហារ។ ក្រសួងបានឧ្យដឹងថា កងកម្លាំងរុស្ស៊ី បន្តកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកប៉ាល់អ៊ុយក្រែន ដែលកំពុងប្រតិបត្តិការ ក្នុងផលប្រយោជន៍ របស់យោធាអ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា
មូស្គូ៖ រុស្ស៊ីបានឧ្យដឹងថា កងកម្លាំងរបស់ខ្លួន បានកំណត់គោលដៅកប៉ាល់ដឹកទំនិញស្ងួតដែលផ្ទុកអាវុធ និងគ្រាប់រំសេវ សម្រាប់កងកម្លាំងអ៊ុយក្រែន នៅសមុទ្រខ្មៅ។
ការវាយប្រហារជាក្រុមក៏ត្រូវបានអនុវត្តប្រឆាំង នឹងកន្លែងដឹកជញ្ជូនពីរកន្លែងនៅក្នុងរដ្ឋធានីគៀវ របស់អ៊ុយក្រែនផងដែរ។ ទីតាំងទាំងពីរត្រូវបានប្រើ ដើម្បីរក្សាទុក និងចែកចាយសម្ភារៈយោធា សម្រាប់កងទ័ពអ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។
ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងដោយប្រើអាវុធ ដែលមានភាពជាក់លាក់ខ្ពស់ដែលបាញ់ចេញពីអាកាស និងយន្តហោះគ្មានមនុស្សបើកវាយប្រហារ។
ក្រសួងបានឧ្យដឹងថា កងកម្លាំងរុស្ស៊ី បន្តកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកប៉ាល់អ៊ុយក្រែន ដែលកំពុងប្រតិបត្តិការ ក្នុងផលប្រយោជន៍ របស់យោធាអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា